កាលពីថ្ងៃទី២១ខែមិថុនា ប្រទេសវៀតណាមដែលជាប្រធានផ្លាស់វេននៃសមាគមអាស៊ានបានប្រកាសថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នឹងធ្វើឡើងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី២៦ខែមិថុនាខាងមុខនេះ ។
ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២០ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាមនឹងធ្វើជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំពេញអង្គនិងកិច្ចប្រជុំពិសេសស្តីពីការផ្តល់សិទ្ធិដល់ស្ត្រីក្នុងយុគសម័យឌីជីថលជាដើមនៃកិច្ចប្រជុំកំពូលលើកនេះ ។ កិច្ចប្រជុំពាក់ព័ន្ធមួយចំនួនដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)និងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ាននឹងធ្វើឡើងពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែមិថុនានេះ ។
អ្នកបកប្រែ:Sun Lingling