លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ត្រូវបន្តជំរុញការធ្វើកំណែទម្រង់ ដើម្បីបន្តអភវិឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចជាតិ

2020-07-02 16:39:33 |ប្រភព:CRI

ថ្ងៃទី ៣០ ខែមិថុនា  លោក ស៊ី ជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កម្មុយនិស្ត​ចិន​បាន​ធ្វើ​ជា​អធិបតី​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ទទួល​បន្ទុក​ជំរុញ​កំណែទម្រង់​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​​​​លើក​ទី ១៤ ​។ ​លោកបាន​សង្កត់​ធ្ងន់​ថា  ​​ប្រទេស​ចិន​ត្រូវ​ពឹង​ផ្អែក​​លើ​ការធ្វើ​កំណែទម្រង់​ ដើម្បី​​​ឆ្លើយតប​នឹង​ការប្រែប្រួល​នៃ​ស្ថានការណ៍​ ​និង​បង្កើត​​និម្មាបនកម្ម​ថ្មី ​ ត្រូវ​ផ្តោត​សំខាន់​លើ​សមិទ្ធផល​ជាក់ស្តែង​នៃ​កំណែទម្រង់ ​បន្ត​​​ធ្វើ​កំណែ​ទម្រង់​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ជាតិ​។

កិច្ចប្រជុំ​បាន​ពិនិត្យ​ពិភាក្សា​និង​អនុម័ត​ឯកសារ​មួយចំនួន​បូក​រួមទាំង ​«ផែនការ​បី​ឆ្នាំ​នៃ​​​កំណែ​ទម្រង់​​សហគ្រាស​រដ្ឋ​​​(2020-2022)​​»។

កិច្ចប្រជុំ​បាន​បញ្ជាក់ថា ​ត្រូវ​បន្ត​លើក​កម្ពស់​​គុណភាព​នៃ​​ការឌីជីថលភាវូបនីយកម្ម​​ ​អ៊ីនធើណេតភាវូបនីយកម្ម​​  ​និង​ភាពវៃឆ្លាត​លើ​វិស័យ​​​ឧស្សាហកម្ម​ផលិតកម្ម​​ ត្រូវ​បន្ត​បង្ការ​​និង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ19 ​កុំ​ឱ្យ​ផ្ទុះ​រីករាលដាល​ឡើងវិញ ​ ​ក៏ដូចជា​រៀបចំ​ចាត់ចែង​នូវ​ការងារ​ធ្វើ​កំណែទម្រង់​ក្នុង​វិស័យ​កសិកម្ម​ ជនបទ ​​អប់រំ ​និង​វប្បធម៌​ជាដើម​៕​​​​

 

អ្នកបកប្រែ:Deng Qian