លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារជូនពរចំពោះសន្និសីទថ្នាក់រដ្ឋមន្រ្តីលើក​ទី​៩​នៃ​វេទិកា​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​និង​ប្រទេស​អារ៉ាប់

2020-07-08 17:02:44 |ប្រភព:CRI

សន្និសីទថ្នាក់រដ្ឋមន្រ្តីលើក​ទី​៩​នៃ​វេទិកា​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​និង​ប្រទេស​អារ៉ាប់បានបើកធ្វើតាមប្រព័ន្ធវីដេអូ conferenceកាលពីថ្ងៃទី​៦ខែកក្កដា។លោកស៊ីជីនភីង​ប្រធានរដ្ឋចិនបានផ្ញើសារជូនពរចំពោះការបើកធ្វើ​សន្និសីទនេះ។

លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ​កាលពីឆ្នាំ២០១៨ ​លោកបានប្រកាសបង្កើតទំនាក់​ទំនងភាពជា​ដៃគូយុទ្ធសាស្រ្តរវាង​ចិននិងអារ៉ាប់ក្នុង​ពិធីបើកធ្វើ​​សន្និសីទថ្នាក់​រដ្ឋមន្រ្តី​លើក​ទី​៨​នៃ​វេទិកា​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​និង​ប្រទេស​អារ៉ាប់ ​និង​បាន​ផ្តួច​ផ្តើម​ឱ្យ​កសាង​សហគមន៍​រួម​វាសនា​ចិននិង​អារ៉ាប់ដើម្បី​រួម​គ្នា​ជំរុញ​ការកសាង​សហគមន៍​រួម​វាសនានៃ​មនុស្ស​ជាតិ ដែល​ទទួល​បាន​ការ​ឆ្លើយតប​យ៉ាង​សកម្ម​ពី​ប្រទេស​អារ៉ាប់។ពីរ​ឆ្នាំ​កន្លង​​ទៅ​នេះ ​ភាគីទាំង​ពីរចិន​និង​អារ៉ាប់បាន​បង្កើន​ការ​សម្របសម្រួល​ជា​យុទ្ធសាស្រ្ត​និង​ការ​ត​ភ្ជាប់​សកម្មភាព​ជាមួយ​គ្នា ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​រវាង​ចិន​និង​អារ៉ាប់​ត្រូវ​បាន​ពង្រឹងថែមទៀត។

លោកស៊ីជីនភីងរំពឹង​ថា​ភាគីទាំងពីរនឹង​ចាត់ទុក​ឱកាស​នៃ​ការ​បើក​ធ្វើ​សន្និសីទ​លើក​នេះ​ជា​កាលានុវត្តភាព​​ដើម្បី​បង្កើន​ការ​ផ្លាស់ប្តូរ​ជា​យុទ្ធសាស្រ្តនិង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​​ក្នុង​នោះបូក​រួមទាំង​ការ​ទប់ស្កាប់ជំងឺ​ឆ្លងជាដើមក្នុង​ន័យ​ជំរុញ​កិច្ច​កសាង​សហគមន៍​រួម​វាសនា​រវាង​ចិន​និង​អារ៉ាប់តែវិវឌ្ឍន៍រីកចម្រើន​ដោយ​នឹងនរនិង​ផ្តល់​ផល​ប្រយោជន៍​​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរចិន​និង​អារ៉ាប់។​

 

អ្នកបកប្រែ:Ma Xiaoqing