វេទិកាច្បាប់ស្តីពីច្បាប់គាំពារសន្តិសុខជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិនបានបើកធ្វើកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០២០ ពេលផ្តល់សម្ភាសន៍ ឥស្សរជនមជ្ឈដ្ឋានច្បាប់ហុងកុងបានថ្លែងថា ការអនុវត្តច្បាប់គាំពារសន្តិសុខជាតិនៅហុងកុងដោយភាពនឹងនរអាចគាំពារស្ថិរភាពនិងភាពរុងរឿងក្នុងរយៈពេលយូររបស់ហុងកុង។
លោកស្រី LEUNG Mei-funសមាជិកនៃគណៈកម្មការច្បាប់មូលដ្ឋានហុងកុងនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងថា ការអនុវត្តច្បាប់ដោយមានភាពនឹងនរបានបង្ហាញនូវការប្តេជ្ញាចិត្តនិងជំនឿចិត្តរបស់រដ្ឋាភិបាលមជ្ឈិមចិនក្នុងការគាំពារស្ថិរភាពនិងភាពរុងរឿងរយៈពេលយូរនៃហុងកុងនិងធានាដល់ភាពសុខសាន្តរបស់អ្នកក្រុងហុងកុង។យើងរំពឹងថាច្បាប់នេះអាចជួយហុងកុងរៀបចំសន្តិសុខ របៀបរៀបរយនិងភាពរុងរឿងឡើងវិញ។
លោកHo Kwan-yiuប្រធានសមាគមផ្តល់សេវាមេធាវីឥតគិតថ្លៃអន្តរជាតិបានថ្លែងថា ការអនុវត្តច្បាប់គាំពារសន្តិសុខជាតិនៅហុងកុងដោយភាពនឹងនរគឺមានគោលការណ៍ដូចគ្នានឹងច្បាប់មូលដ្ឋានហុងកុងដែរ។បន្ទាប់ពីមានច្បាប់គាំពារសន្តិសុខជាតិនៅហុងកុង យើងអាចអនុវត្តអ្វីៗឱ្យត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីរៀបចំបរិយាកាសអាជីវកម្មដ៏ល្អប្រសើរឡើងវិញដូចកាលពីមុន វាគឺមានសារៈសំខាន់ណាស់។
អ្នកបកប្រែ:Ma Xiaoqing