នាពេលថ្មីៗកន្លងទៅនេះ នាយកដ្ឋានស្ថិតិជាតិចិនបានប្រកាសទិន្នន័យបង្ហាញឱ្យឃើញថា សន្ទស្សន៍នៃការបញ្ជាទិញ (PMI)នៃឧស្សាហកម្មផលិតកម្មចិននៅខែមិថុនា គឺ៥០,៩ភាគរយ កើនជាង០,៣ភាគរយបើធៀននឹងខែឧសភា ។ ទិន្នន័យនេះបានបង្ហាញឱ្យឃើញថា ឧស្សាហកម្មផលិតកម្មចិនបាននិងកំពុងស្តារឡើងវិញដោយនឹងនរ ។ ក្រោមបរិបទជំងឺកូវីដ១៩កំពុងរីករាលដាលនៅទូទាំងពិភពលោក និងបណ្តាលឱ្យសេដ្ឋកិច្ចជាសកលធ្លាក់ចុះជាបន្តបន្ទាប់ និន្នាការនឹងនរនៃការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិននៅឆមាសទីមួយឆ្នាំនេះ ធ្វើឱ្យសហគមន៍អន្តរជាតិផ្តោតសំខាន់យ៉ាងខ្លាំង ហើយបានបំពេញបន្ថែមជំនឿចិត្តទៅក្នុងសេដ្ឋកិច្ចជាសកលផងដែរ ។
កាសែត The Wall Street របស់អាមេរិកបានចុះផ្សាយព័ត៌មានថា ទិន្នន័យសេដ្ឋកិច្ចជាច្រើនបានបង្ហាញថា វិធីសាស្ត្រមិនអត់ឱននឹងជំងឺកូវីដ១៩របស់ប្រទេសចិន បាននិងកំពុងទទួលប្រសិទ្ធផល ។ ទិន្នន័យសេដ្ឋកិច្ចជាច្រើនដែលស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាលចិនបានប្រកាស បានបង្ហាញពីនិន្នាការណ៍ស្តារឡើងវិញ ពោលគឺនៅត្រីមាសទី២ឆ្នាំនេះ សេដ្ឋកិច្ចចិនបានលេចចេញកំណើនយ៉ាងឆាប់រហ័ស ដែលញ៉ាំឱ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង ។
សន្ទស្សន៍សេដ្ឋកិច្ចចិនគ្រប់ផ្នែកធ្វើឱ្យសហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រព័ន្ធសារព័ត៌មានបរទេសក៏បានផ្តោតសំខាន់ទៅលើមូលហេតុនិងកម្លាំងជំរុញពីឬគល់ដែលធ្វើឱ្យសេដ្ឋកិច្ចចិនស្តារឡើងវិញក្នុងពេលឆាប់ៗ ។
ទីភ្នាក់ងារព័ត៌មាន Agence France-Presse នៃប្រទេសបារាំងបានចុះផ្សាយថា អ្នកវិភាគសម្គាល់ឃើញថា សេដ្ឋកិច្ចចិនប្រកបដោយកម្លាំងចលករខ្លាំងនិងបាតុភូតវិជ្ជមានមួយចំនួនធ្វើឱ្យការប៉ាន់ប្រមាណតាមទីផ្សាយមានភាពល្អប្រសើរ ។ ដោយឡែក នាពេលថ្មីៗកន្លងទៅនេះ គោលនយោបាយថ្មីរបស់ប្រទេសចិនសម្រាប់ជំរុញមុខរបរមូលបត្រក៏បានលើកកម្ពស់ជំនឿចិត្តក្នុងទីផ្សារផងដែរ ។ ពិតមែនតែជំងឺឆ្លងបានរឹតបន្តឹងការចំណាយក៏ដោយ ក៏ប៉ុន្តែបច្ចុបន្ននេះបានលេចចេញភាពកើនឡើងយ៉ាងខ្លាំង ដូច្នេះ កំណើនលើវិស័យចំណាយនឹងមានភាពប្រក្រតីជាថ្មីឡើងវិញក្នុងពេលឆាប់ៗ ហើយកំណើនសេដ្ឋកិច្ចជាទូទៅក៏នឹងមានភាពប្រក្រតីឡើងវិញក្នុងពេលឆាប់ៗផងដែរ ។
“ ពិភពលោកត្រូវការប្រទេសចិនជាងពេលណាៗទាំងអស់” កាសែត New York Times បានចុះផ្សាយដំណឹងថា ពិភពលោកគឺមានទំនាក់ទំនងពីគ្នា និយាយចំពោះតួអង្គសេដ្ឋកិច្ចសំខាន់ៗស្ទើរតែទាំងអស់ សេដ្ឋកិច្ចចិនរក្សាកំណើនជាបន្តបន្ទាប់គឺមានសារៈសំខាន់ជាទីបំផុត ៕
អ្នកបកប្រែ:Zheng Lei