លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរទិវាឯករាជ្យជាតិចំពោះប្រធានាធិបតីKiribati

2020-07-13 18:28:23 |ប្រភព:CRI

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារចំពោះលោកTaneti Maamau ប្រធានាធិបតីKiribati នា​ថ្ងៃទី១២ខែកក្កដា ដើម្បីសំដែងការអបអរសាទរខួប៤១ឆ្នាំនៃការឯករាជ្យរបស់ប្រទេសKiribati ។

លោក ស៊ី ជីនភីង បានគូសបញ្ជាក់​ក្នុងសារអបអរសាទរថា ក្នុងឱកាស​គម្រប់​ខួបទី​៤១នៃការឯករាជ្យរបស់សាធារណៈរដ្ឋKiribati  ខ្ញុំតំណាងរដ្ឋាភិបាលនិងប្រជាជនចិន ក្នុងនាមរបស់ខ្ញុំសូមសំដែងការអបអរសាទរយ៉ាងកក់ក្តៅនិងសេចក្តីប្រាថ្នាដ៏ល្អប្រសើរចំពោះរដ្ឋាភិបាលនិងប្រជាជន Kiribati តាមរយៈលោក។ ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៩ ប្រទេសចិននិងKiribati បានស្តារទំនាក់ទំនងការទូតឡើងវិញ ​ដែលបានបើកទំព័រថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងKiribati រីករាយរួមជាមួយលោក ធ្វើការខិតខំប្រឹងប្រែងដើម្បីជំរុញការពិគ្រោះពិភាក្សា ការផ្លាស់ប្តូរនិងកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និង​ជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី ។ សូមជូនពរប្រទេសKiribati មានភាព​រុងរឿង​និងប្រជាជន​មានសុខ​សុវត្ថិភាព៕

 

អ្នកបកប្រែ:Li Zhanjing