លោកស្រី Liu Aihua អ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិននិងជាប្រធានផ្នែកស្ថិតិចម្រុះសម្រាប់សេដ្ឋកិច្ចជាតិបានថ្លែងនៅក្រុងប៉េកាំងថា និយាយជាទូទៅ បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់កសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយរួចហើយ ឱ្យតែអនុវត្តជាក់ស្តែងនូវការចាត់ចែងវិធានការនិងគោលនយោបាយដែលលើកឡើងក្នុងរបាយការណ៍ការងាររដ្ឋាភិបាលឱ្យបានល្អ នោះ គោលដៅកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយក៏មុខជានឹងអាចសម្រេចបានតាមពេលកំណត់មិនខាន ។
លោកស្រី Liu Aihua បានថ្លែងក្នុងសន្និសីទសារព័ត៌មានរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថា ប្រទេសចិនបានសម្រេចហើយនូវទិសដៅភារកិច្ចឱ្យប្រជាជនមានការហូបចុកគ្រប់គ្រាន់ ហើយជីវភាពធូរធារបង្គួរក៏បានសម្រេចជាទូទៅដែរ ។ ក្រោមការខិតខំប្រឹងប្រែង សន្ទស្សន៍ភាគច្រើនដែលលើកឡើងក្នុង “ផែនការអភិវឌ្ឍន៍៥ឆ្នាំទី១៣”សុទ្ធតែអាចសម្រេចបានលើសពីបរិមាណកំណត់ ឬសម្រេចបានទាំងស្រុង ៕
អ្នកបកប្រែ:Sun Lingling