#CCFR Comment#បទវិភាគ៖ភាគីអាមេរិកយក “សេចក្តីព្រាងច្បាប់”ដែលពាក់ព័ន្ធនឹងតំបន់ហុងកុងធ្វើជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនមុខជាឥតប្រយោជន៍នោះទេ

2020-07-16 19:05:37 |ប្រភព:CRI

 

ពេលថ្មីៗ​កន្លងទៅនេះ ​ភាគីអាមេរិក​មិនអើពើនឹង​ការតវ៉ាយ៉ាង​ម៉ឺងម៉ាត់របស់​ភាគីចិន ចុះ​ហត្ថលេខាលើ​អ្វីដែលហៅថា ​“សេចក្តីព្រាងច្បាប់​ស្តីពីស្វ័យភាព​នៃតំបន់ហុងកុង”​ដែល​អនុម័តដោយ​សភាអាមេរិក​ទៅជាច្បាប់ ​ដោយ​មួលបង្កាច់​ក្នុង​ចេតនា​អាក្រក់នូវ​ការតាក់តែង​ច្បាប់សន្តិសុខជាតិ​នៅតំបន់ហុងកុង ​គំរាមកំហែងថា ​នឹងអនុវត្ត​ការដាក់ទណ្ឌកម្ម​ទៅលើ​ភាគីចិន ។ ​ទង្វើជ្រៀតជ្រែក​យ៉ាង​កម្រោល​នូវកិច្ចការផ្ទៃក្នុង​របស់ចិន​បែបនេះ ​គឺលើ្មសយ៉ាង​ធ្ងន់ធ្ងរនឹង​ច្បាប់អន្តរជាតិ​និងគោលការណ៍​មូលដ្ឋាននៃ​ទំនាក់ទំនង​អន្តរជាតិ ​បង្ហាញថែម​ទៀតនូវ​មុខមាត់អាក្រក់​របស់​អ្នកនយោបាយ​មួយចំនួនរបស់​សហរដ្ឋអាមេរិក​ដែលប៉ុនប៉ង​ប្រឆាំង​រដ្ឋាភិបាល​មជ្ឈិមចិននិង​ធ្វើឱ្យតំបន់​ហុងកុង​ច្របូកច្របល់​ ​ប្រការនេះត្រូវ​រងការចោទជា​មន្ទិលសង្ស័យ​ជាទូទៅពី​សហគមន៍​អន្តរជាតិនិង​ការថ្កោលទោស​យ៉ាងខ្លាំងក្លា​ពីឥស្សរជន​យុត្តិធម៌ ។

យោងទៅតាម​《សេចក្តីប្រកាស​ស្តីពីគោលការណ៍​ច្បាប់អន្តរជាតិ​》ដែលមហាសន្និបាត​អង្គការសហប្រជាជាតិ​បានអនុម័ត​កាលពីឆ្នាំ១៩៧០​ ប្រទេសណាមួយ​ឬក្រុមប្រទេស​ណាមួយ​សុទ្ធតែគ្មាន​សិទ្ធិទៅ​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​ឬកិច្ចការទូត​របស់ប្រទេស​ដទៃទៀត​ដោយផ្ទាល់​ឬមិនផ្ទាល់​តាមមូលហេតុណា​ក៏ដោយ ។ អ្វី​ដែលហៅថា​ “ការដាក់ទណ្ឌកម្ម”​របស់អាមេរិក​គឺលើ្មស​នឹងច្បាប់​អន្តរជាតិនិង​គោលការណ៍​មូលដ្ឋាននៃ​ទំនាក់ទំនង​អន្តរជាតិ ​គ្រាន់តែជា​ក្រដាសឥត​ប្រយោជន៍មួយសន្លឹក​ប៉ុណ្ណោះទេ ។

នៅប្រទេស​ណាមួយ​លើពិភពលោក ​ការតាក់តែងច្បាប់​សន្តិសុខជាតិ​សុទ្ធតែជា​អំណាច​នីតិប្បញ្ញត្តិជាតិ​ ប្រទេសចិន​តាក់តែងច្បាប់​គាំពារសន្តិសុខជាតិ ​ហេតុអ្វី​បានជា​សហរដ្ឋអាមេរិក​បង្ករឿងហេតុ?

		នៅក្នុងកិច្ចប្រជុំ​លើកទី៤៤​នៃក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​ដែលបើក​ធ្វើនៅពេលថ្មីៗ​កន្លងទៅនេះ ​មានប្រទេស​ជាង៧០​សម្តែងអាកប្បកិរិយា​គាំទ្រច្បាប់​សន្តិសុខជាតិ​នៅតំបន់ហុងកុង ​ដែលបាន​បង្ហាញថា សច្ចធម៌​គឺ​ស្ថិត​ក្នុង​ដួង​ចិត្ត​របស់មនុស្ស ។

អ្នកនយោបាយ​សហរដ្ឋអាមេរិកគួរតែ​ដឹងច្បាស់ថា​ វិបុលភាពនិង​ស្ថិរភាពនៅ​តំបន់ហុងកុង​គឺបាន​មកពីការគាំទ្រ​យ៉ាងខ្លាំងក្លា​របស់​ប្រទេសជាតិ​និងការខិតខំប្រឹង​ប្រែងរបស់​ប្រជាជន ​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​មិនអាចប៉ះពាល់​ដល់ស្ថានភាព​មូលដ្ឋាននៃ​ការអភិវឌ្ឍនៃ​តំបន់ហុងកុង ​និងមិនអាច​បំភិតបំភ័យ​ប្រជាជនចិន​១ពាន់៤​រយលាន់នាក់​បូករួមទាំង​អ្នកក្រុង​ហុងកុងផង ​ផ្ទុយទៅវិញ ​ក៏នឹងធ្វើឱ្យ​ប្រជាជនចិន​ដឹងច្បាស់​ថែមទៀត​នូវគោលបំណង​អាក្រក់និងការពិតពី​អនុត្តរភាព​របស់ភាគីអាមេរិក ​ហើយមាន​ឆន្ទៈគាំពារច្បាប់​សន្តិសុខជាតិ​នៅតំបន់ហុងកុង​កាន់តែមុតមាំ ៕

អ្នកបកប្រែ:Sun Lingling