ប៉ុន្មានថ្ងៃនេះ ទំពាំងបាយជូរស្រស់ដែលមានទំហំ៦៦៩៤ហិកតានៅ ទីក្រុងមីលឺ មណ្ឌលស្វយ័តជនជាតិហានីជនជាតិយីហុងហឺខេត្តយូណានបានចូលទីផ្សារជាបន្តបន្ទាប់ ទំពាំងបាយជូរស្រស់ដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់និងគុណភាពល្អត្រូវបានទទួលការពេញនិយមពីឈ្នួញប្រមូលទិញ ទំពាំងបាយជូរលក់ដាច់ទាំងក្នុងនិងក្រៅខេត្ត។ ឆ្នាំមុន តម្លៃផលិតរបស់ទំពាំងបាយជូរបស់ទីក្រុងទាំងអស់មានចំនួន ៨០.០២៤លានដុល្លាអាមេរិក។
ប៉ុន្មានឆ្នាំកន្លងមក ការដាំដុះទំពាំងបាយជូរបានផ្សព្វផ្សាយបចេ្ចកវិទ្យាថ្មី នាំចូលពូជថ្មី លើកកម្រិតដាំដុះ លើកកម្រិតគុណភាព កសិករនៅទីនេះដាំទំពាំងបាយជូរទទួលបានប្រាក់ចំណូលបន្ថែម៕
អ្នកសារព័ត៌មាន៖ Pu Jiayong
អ្នកបកប្រែ៖ លីហ្សា