ទីភ្នាក់ងារព័ត៌មានKyodo Newsបានធ្វើការស្តង់ប្រជាមតិមួយនៅទូទាំងប្រទេសជប៉ុនពីថ្ងៃទី ១៧ដល់ទី១៩ខែកក្កដា លទ្ធផលបានបង្ហាញឱ្យឃើញថា អ្នកទទួលបទសម្ភាសន៍ដែលយល់ឃើញថាការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកតូក្យូដែលត្រូវបានពន្យារមួយឆ្នាំនោះ "ត្រូវបើកធ្វើ"នៅរដូវក្តៅឆ្នាំក្រោយ មានអត្រាតែ 23.9% ប៉ុណ្ណោះ។ ចំណែកអត្រាអ្នកដែលយល់ឃើញថាព្រឹត្តិការណ៍នេះ “ត្រូវពន្យាបន្តទៀត” មានចំនួន 36.4% ឯអ្នកដែលយល់ឃើញថា “ត្រូវលុបចោល” មានចំនួន 33.7%។
ពេលបញ្ជាក់មូលហេតុសម្រាប់ការ “ត្រូវពន្យារពេលបន្តទៀត” និង “ត្រូវលុបចោល” អ្នកទទួលបទសម្ភាសន៍ 75.3%បានឆ្លើយថា ខ្លួន “មិនយល់ឃើញថាជំងឺកូវីដ19នឹងបញ្ចប់ការរីករាលដាលនៅពិភពលោកក្នុងពេលដ៏ខ្លីនោះទេ” ។
អ្នកបកប្រែ:Deng Qia