កាលពីថ្ងៃទី២០ខែកក្កដា លោក ZhongShan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិននិងលោក ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានធ្វើកិច្ចប្រជុំតាមអនឡាញ និងរួមគ្នាប្រកាសថាប្រទេសទាំងពីរបានបញ្ចប់ការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរបានចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់ការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជា» ដោយបានលើកឡើងថា ការដែលប្រទេសទាំងពីរបានបញ្ចប់ការចរចាពាណិជ្ជកម្មសេរីមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ នឹងជួយបញ្ចូលកម្លាំងចលករថ្មីសម្រាប់ការបង្កើនការកសាងសហគមន៍រួមវាសនាដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្ររវាងចិននិងកម្ពុជា។ ជំហរបន្ទាប់ភាគីទាំងពីរនឹងចាប់ដំណើរការអនុវត្តនីតិវិធីផ្ទៃរៀងៗខ្លួន ដើម្បីជំរុញឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះអាចចុះហត្ថលេខាក្នុងពេលឆាប់ៗ។
សូមបញ្ជាក់ថា ការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជាបានចាប់ផ្តើមពីចុងឆ្នាំ២០១៩ ចំណាយពេលតែកន្លះឆ្នាំក៏បានឈានដល់គំនិតឯកភាព នេះបានបង្ហាញឱ្យឃើញនូវកម្រិតខ្ពស់នៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕
អ្នកបកប្រែ:Deng Qian