ក្នុងឱកាសទិវាបង្កើតកងទ័ពចិនជិតចូឡមកដល់ លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចុះត្រួតពិនិត្យការងានៅសកលវិទ្យាល័យអាកាសចរណ៍កងទ័ពជើងអាកាស និងតាងនាមឱ្យមជ្ឈិមបក្សនិងគណៈកម្មាធិការយោធាមជ្ឈិមចិន សម្តែងការសាទរចំពោះទិវាបង្កើតកងទ័ពចំពោះបញ្ជាការកងទ័ពរំដោះប្រជាជន នាយទាហាននិងពលទាហានប៉ូលីសប្រដាប់អាវុធព្រមនិងបុគ្គលិកបម្រុងរបស់កងជីវពល។លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួរនូវគំនិតពង្រឹងកងទ័ពរបស់បក្សកុម្មុយនិស្តចិនក្នុងយុគសម័យថ្មី យុទ្ធសាស្ត្រយោធាក្នុងយុគសម័យថ្មី គោលនយោបាយអប់រំផ្នែកយោធាក្នុងយុគសម័យថ្មី ក៏ដូចជាធ្វើឱ្យកំណែទម្រង់និងការច្នៃប្រឌិតថ្មីមានភាពកាន់តែស៊ីជម្រៅ ដើម្បីគុណភាពអប់រំឥតឈប់ឈរ ខិតខំប្រឹងប្រែងបង្កើតនិម្មាបនកម្មថ្មីនៃការអភិវឌ្ឍនិងកសាងសាលារៀន។ម្យ៉ាងទៀតធ្វើការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ជាប្រក្រតីឱ្យបានល្អ ខិតខំប្រឹងប្រែងសម្រេចភារកិច្ចតាមការកំណត់៕
អ្នកបកប្រែ:Liu Yan