ថ្ងៃទី ២៦ ខែកក្កដា សហព័ន្ធពាណិជ្ជករចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៣ បានបង្កើតគណៈកម្មការជំនាញជាលើកដំបូងនៅក្រុងសៀងហៃ ប្រទេសចិន ដែលរួមមានទាំងគណៈកម្មការជំនាញខាងសុខាភិបាលសាធារណៈនិងការបង្ការជំងឺឆ្លង និងគណៈកម្មការជំនាញខាងមុខរបរទឹកដោះគោ ជាងនេះទៅទៀត មានសហគ្រាសជាសមាជិកចំនួន ៣៥ បានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការស្តីពីការចូលរួមពិព័រណ៍រយៈពេលយូរដែលមានសុពលភាព ៣ ឆ្នាំ ។ ការដើរតួនាទីរបស់សហព័ន្ធពាណិជ្ជករចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៣ ត្រូវបានបង្កើនជាបន្តបន្ទាប់ ។
ក្នុងសន្និសីទលើកទី ១ នៃសហព័ន្ធពាណិជ្ជករចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៣ ដែលបានបើកធ្វើនៅក្រុងសៀងហៃនាថ្ងៃទី ២៦ ខែកក្កដា សហគ្រាសជាសមាជិកមួយចំនួន ដូចជាក្រុមហ៊ុន Hyundai កូរ៉េខាងត្បូង, ក្រុមហ៊ុន The Dow Chemical អាមេរិក,ក្រុមហ៊ុន Shiseido ជប៉ុន, ក្រុមហ៊ុន Theland នូវែលហ្សេឡង់, ក្រុមហ៊ុន Siemens AG អាល្លឺម៉ង់, ក្រុមហ៊ុន Michelin បារាំង, និងក្រុមហ៊ុន AstraZeneca អង់គ្លេសជាដើម បានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការស្តីពីការចូលរួមពិព័រណ៍រយៈពេលយូរដែលមានសុពលភាព ៣ ឆ្នាំ ៕
អ្នកបកប្រែ:Zhai Qianqian