ថ្ងៃទី៣០ ខែកក្កដា លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារជូនលោក Moses ប្រធានាធិបតីប្រទេសវ៉ានូអាទូ ដើម្បីសម្តែងការអបអរសាទរចំពោះខួប ៤០ ឆ្នាំនៃឯករាជ្យជាតិវ៉ានូអាទូ។
ថ្លែងក្នុងសារលិខិត លោក ស៊ីជីនភីង បានលើកឡើងថា តាំងពីប្រទេសចិននិងប្រទេសវ៉ានូអាទូបានបង្កើតទំនាក់ទំនងការទូតរៀងមក ប្រទេសទាំងពីរបានទទួលនូវការអភិវឌ្ឍដ៏ឆាប់រហ័សក្នុងកិច្ចសហប្រតិបតិ្តការឈ្នះឈ្នះលើគ្រប់វិស័យ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 ភាគីទាំងពីរបានរួមសុខរួមទុក្ខនិងគាំទ្រគ្នាទៅវិញទៅមក នេះបានបង្ហាញនូវមិត្តភាពដ៏ស្មោះត្រង់រវាងប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសចិនឹងបន្តគាំទ្រប្រទេសវ៉ានូអាទូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងធ្វើឲ្យប្រសើរឡើងនូវជិវភាពរស់នៅរបស់ប្រជាជនដូចពេលមូនៗដែរ។ ភាគីចិនរីករាយក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវ៉ានូអាទូឲ្យទទួលបាននវផ្លែផ្កាថ្មី ដើម្បីផ្តល់ផលប្រយោន៏កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕
អ្នកបកប្រែ:Yao Shiya