ថ្ងៃទី១ ខែសីហា លោកស៊ីជីនភីង ប្រធានរដ្ឋចិននិងលោកស្រីBhandari ប្រធានាធិបតីនេប៉ាល់បានផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរយ៉ាងកក់ក្តៅចំពោះខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងនេប៉ាល់។
ក្នុងសារលិខិតអបអរសាទរ លោកស៊ីជីនភីងបានលើកឡើងថា តាំងពីបង្កើតទំនាក់ទំនងការទូតរយៈពេល៦៥ឆ្នាំកន្លងមក ប្រទេសទាំងពីរបានគោរពគ្នានិងរាប់អានគ្នាដោយមានសម្មភាពពង្រឹងការជឿទុកចិត្តលើគ្នាខាងនយោបាយនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។ ប្រទេសទាំងពីរបានប្រកៀកស្មាគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 ដែលបានចារទំព័រថ្មីនៃចំណងមិត្តភាពរវាងប្រទេសចិននិងនេប៉ាល់។ ខ្ញុំបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងនេប៉ាល់ ហើយរីករាយរួមជាមួយលោកស្រី Bhandari ធ្វើការខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យវិវឌ្ឍរីកចម្រើនទៅមុខដោយឥតឈប់ឈរ។
ក្នុងសារលិខិតអបអរសាទរ លោកស្រី Bhandariបានថ្លែងថា ភាគីនេប៉ាល់បានទទួលស្វាគមន៍គំនិតបង្កើតសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិដែលលើកឡើងដោយភាគីចិន និងសកម្មចូលរួមកិច្ចសហប្រតិបត្តិការនៃការកសាងខ្សែក្រវាត់និងផ្លូវ។ ភាគីនេប៉ាល់រីករាយធ្វើការខិតខំជាមួយប្រទេសចិនដើម្បីអនុវត្តឱ្យគ្រប់ជ្រុងជ្រោយនូវគំនិតឯកភាពរួមយ៉ាងទូលំទូលាយរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ សំដៅផ្តល់ផលប្រយោជន៏ដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ៕
អ្នកបកប្រែ:Zhai Qianqian