ពេលថ្មីៗកន្លងទៅនេះ លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានគូសបញ្ជាក់ថា ត្រូវតែអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវការរៀបចំចាត់ចែងនិងការសម្រេចគោលនយោបាយរបស់មជ្ឈិមបក្សកុម្មុយនិស្តចិន ប្រកាន់ខ្ជាប់ទិសដៅការងារជាមូលដ្ឋានដែលស្វែងរកការរីកចម្រើនដោយនឹងនរ ប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍន៍ថ្មី ធ្វើការងារស្តីពី “ការលំនឹង៦វិស័យ”និង“ការធានា៦វិស័យ”ឱ្យបានល្អ ធានាឱ្យសម្រេចភារកិច្ចដែលយកឈ្នះលើការលុបបំបាត់ភាពក្រីក្រ ដើម្បីកសាងបានសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ។
កាលពីថ្ងៃទី២៤ខែមិថុនា អង្គការមូលនីធិរូបិយវត្ថុអន្តរជាតិបានប្រកាស《ការរំពឹងទុកពីអនាគតសេដ្ឋកិច្ចពិភពលោក》ជាថ្មីបំផុត ដោយព្យាករណ៍ថា អត្រាកំណើនសេដ្ឋកិច្ចជាសកលក្នុងឆ្នាំ ២០២០ នឹងធ្លាក់ចុះ៤,៩ភាគរយ ហើយប្រទេសចិនបានក្លាយជាប្រទេសតែមួយគត់ដែលសេដ្ឋកិច្ចមានការកើនឡើងក្នុងឆ្នាំ២០២០តាមការប៉ាន់ប្រមាណ។
សេដ្ឋកិច្ចប្រទេសចិនអាចរក្សាល្បឿនកំណើនជាវិជ្ជមាន គឺដោយសារការគ្រប់គ្រងជំងឺកូវីដ១៩ដ៏ល្អប្រសើរនិងការស្តារផលិតកម្មឡើងវិញក្នុងពេលឆាប់ៗ ។ បន្ទាប់ពីជំងឺកូវីដ១៩ត្រូវគ្រប់គ្រងបាននៅប្រទេសចិន លោកស៊ីជីនភីងបានគូសបញ្ជាក់ជាច្រើនលើកថា ត្រូវតែលំនឹងកំណើននិងធានាការមានការងារធ្វើ ។ ការធានាការមានការងារធ្វើ ទីមួយគឺត្រូវលំនឹងសហគ្រាសទុនបរទេស កាត់បន្ថយចំនួនអ្នកបាត់បង់ការងារ ។ ទីពីរ ត្រូវលំនឹងសហគ្រាសឯកជននិងសហគ្រាសមធ្យម តូចនិងមីក្រូ បង្កើនឱកាសការងារ។ក្នុងពេលដំណាលគ្នានឹងការលំនឹងសហគ្រាស ក៏ត្រូវពង្រីកឱកាសការងារក្នុងក្របខណ្ឌកាន់តែទូលាយផងដែរ ។
ក្រោមបរិការណ៍ដែលជំងឺកូវីដ ១៩ នឹងរីករាលដាលនៅទូទាំងពិភពលោកក្នុងរយៈពេលយូរនិងសេដ្ឋកិច្ចពិភពលោកទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ចិនត្រូវការអនុវត្តយុទ្ធសាស្ត្រពង្រីកធំតម្រូវការក្នុងស្រុក ធានាសេដ្ឋកិច្ចឱ្យដំណើរការរឹងមាំនិងប្រកបដោយស្ថិរភាព ។ រីឯគោលនយោបាយសេដ្ឋកិច្ចម៉ាក្រូនឹងកាន់តែមានអំណោយផលដល់ការសម្រេចគោលដៅ “ការលំនឹង៦វិស័យ”និង“ការធានា៦វិស័យ” ក៏ដូចជាមានអំណោយផលដល់ការអភិវឌ្ឍដោយនឹងនរនៃអង្គភាពសេដ្ឋកិច្ចពិតផងដែរ ៕
អ្នកបកប្រែ:Wei Wei