កិច្ចកសាងបណ្តាញផ្លូវដែកអន្តរទីក្រុងនៃមហា​តំបន់ឈូងសមុទ្រក្វាងទុង ​ហុងកុងនិង​ម៉ាកាវចាប់ដំណើរការ

2020-08-18 16:02:19 |ប្រភព:CRI

ពេលកន្លងទៅនេះ ​គណៈកម្មាធិការ​ជាតិកំណែទម្រង់និងអភិវឌ្ឍន៍​ចិនបានអនុម័ត​នូវ​គម្រោង​កសាង​បណ្តាញ​ផ្លូវដែកអន្តរទីក្រុង​នៃមហា​តំបន់​ឈូងសមុទ្រ​ក្វាងទុង ​ហុងកុងនិង​ម៉ាកាវ​ដែលបាន​សម្រេច​ថា​នឹង​បង្កើន​កិច្ចកសាងបណ្តាញផ្លូវដែកអន្តរទីក្រុង​ដោយឈរ​លើ​មូលដ្ឋានបន្តអនុវត្ត​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គម្រោងបណ្តាញ​គមនាគមន៍​ផ្លូវដែក​អន្តរទីក្រុងនៃ​អតីត​តំបន់​ដីសណ្ត​ទន្លេគជ់​ ដើម្បី​កសាង​តំបន់មហា​ឈូងសមុទ្របែប​គមនាគមន៍​ផ្លូវ​ដែក។

កិច្ចកសាងបណ្តាញគមនាគមន៍​ល្បឿនលឿនមានសារៈសំខាន់​ចំពោះការអភិវឌ្ឍមហា​តំបន់ឈូង​សមុទ្រក្វាងទុង ​ហុងកុងនិង​ម៉ាកាវ។តាមការ​អនុម័ត​នៃ​គណៈកម្មាធិការ​ជាតិ​កំណែ​ទម្រង់​និង​អភិវឌ្ឍន៍​​ចិន ​​នៅ​មហាតំបន់ឈូង​សមុទ្រក្វាងទុង ​ហុងកុងនិង​ម៉ាកាវ​នឹង​សម្រេច​បាន​ជា​រង្វង់​គមនាគមន៍​រវាង​ទីក្រុង​សំខាន់ៗដែល​ចំណាយ​ពេល​ទៅ​មក​ត្រឹម​តែ​១ម៉ោង ​ពី​ទី​ក្រុង​សំខាន់​ដល់​ទីក្រុង​ក្នុង​ខេត្តក្វាងទុងប្រើ​រយៈពេល​២​ម៉ោង​ ពី​ទី​ក្រុង​សំខាន់ៗ​ទៅ​ដល់​ទី​ក្រុង​ក្នុង​ខេត្តជុំវិញប្រើ​រយៈពេល​៣ម៉ោង។

 

អ្នកបកប្រែ:Ma Xiaoqing