ខេត្តយូណាននឹងផ្តោតលើការអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃផលិតថ្នាក់ទ្រីលានយាន់ចិនចំនួន៥ និងតម្លៃផលិតថ្នាក់រយប៊ីលានយាន់ចិនចំនួន៨

2020-08-20 17:33:59 |ប្រភព:yunnangateway

ប៉ុន្មានថ្ងៃមុន  ខេត្តយូណានបានចេញ"សេចក្តីសម្រេចស្តីពីការពន្លឿនការសាងសង់ប្រព័ន្ធឧស្សាហកម្មទំនើបកម្ម" ដែលបានលើកឡើងថា ខេត្តយូណាននឹងផ្តោតលើការអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃផលិតថ្នាក់ទ្រីលានយាន់ចិនចំនួន៥  និងតម្លៃផលិតថ្នាក់រយប៊ីលានយាន់ចិនចំនួន៨  ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ  ដើម្បីជំរុញរចនាសម្ព័ន្ធឧស្សាហកម្មពីថ្នាក់មធ្យមនិងទាបឈានទៅកាន់ថ្នាក់មធ្យមនិងខ្ពស់។

សូមបញ្ជាក់ថា  ឧស្សាហកម្មដែលមានតម្លៃផលិតថ្នាក់ទ្រីលានយាន់ចិនចំនួន៥ គឺឧស្សាហកម្មផលិតលក្ខណៈទំនើប ឧស្សាហកម្មទេសចរណ៍និងវប្បធម៌  កសិកម្មទំនើបកម្មលក្ខណៈខ្ពស់រាប   ឧស្សាហកម្មភ័ស្តុភារទំនើប ឧស្សាហកម្មសេវាកម្មសុខភាព។  ឧស្សាហកម្មដែលមានតម្លៃផលិតថ្នាក់រយប៊ីលានយាន់ចិនចំនួន៨រួមមាន ថាមពលបៃតង  សេដ្ឋកិច្ចឌីជីថល  ជីវជីវសាស្ត្រ  វត្ថុធាតុដើម  ការការពារបរិស្ថាន  សេវាកម្មហិរញ្ញវត្ថុ  អចលនទ្រព្យ  ថ្នាំជក់ជាដើម​។

គិតដល់ឆ្នាំ២០៣៥ “យីហោចំនួនបី”ដែលមានកម្រិតឈានមុខលើពិភពលោក (គឺ“យីហោថាមពលបៃតង”“យីហោចំណីអាហារបៃតង”“យីហោទីតាំងគោលដៅរស់នៅប្រកបដោយសុខភាព”)នឹងអាចក្លាយទៅជាយីហោនិមិត្តសញ្ញារបស់ខេត្តយូណាន៕

អ្នកសារព័ត៌មាន៖ Duan Yi

អ្នកបកប្រែ៖ លីហ្សា