ថ្ងៃទី២៤ខែសីហា លោកលីខឹឈាង នាយករដ្ឋមន្ត្រីចិនបានថ្លែងនៅពេលចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទីបីនៅក្រុងប៉េកាំងថា ភាគីចិននឹងបង្កើតមូលនិធិពិសេសសម្រាប់សុខាភិបាលសាធារណៈក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដើម្បីបន្តផ្តល់ការគាំទ្រអស់ពីលទ្ធភាពនូវសម្ភារៈនិងបច្ចេកទេសសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជូនចំពោះប្រទេសតាមបណ្តោយទន្លេមេគង្គ ។ ពិសេសគឺ បន្ទាប់ពីភាគីចិនសម្រេចការស្រាវជ្រាវនិងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងផ្តល់ជូនប្រទេសទន្លេមេគង្គជាអាទិភាព ។ លោកបានលើកឡើងទៀតថា សហគមន៍អន្តរជាតិសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការគ្នាគឺមានសារសំខាន់ណាស់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសកល ភាគីចិនរីករាយរួមជាមួយប្រទេសនានាតាមបណ្តោយទន្លេមេគង្គ ដើម្បីគាំទ្រអង្គការសុខភាពពិភពលោកដើរតួនាទីកាន់តែល្អប្រសើរ ។
អ្នកបកប្រែ:Sun Lingling