តាំងពីផ្ទុះរីករាលដាលជំងឺកូវីដ១៩មក ប្រទេសចិនបានពន្លឿនការស្រាវជ្រាវនិងផលិតវ៉ាក់សាំងជំងឺកូវីដ១៩ជាប់រហូតមក។ នៅថ្ងៃទី២៣ខែសីហា សហគ្រាសចិនចំនួន២ដែលផលិតវ៉ាង់សាំងជំងឺកូវីដ១៩បានអះអាងនៅក្រុងប៉េកាំងថា បច្ចុប្បន្ន សហគ្រាសទាំងពីរនេះកំពុងជំរុញការធ្វើតេស្តវ៉ាក់សាំងជំងឺកូវីដ១៩ទៅលើមនុស្សក្នុងដំណាក់កាលទី៣ ហើយរំពឹងថានឹងអាចដាក់ប្រើប្រាស់ក្នុងទីផ្សារនៅដំណាច់ឆ្នាំនេះ ។
ក្រៅពីប្រទេសចិន សហគ្រាសនៃបណ្តាប្រទេសនានាក៏បាននាំគ្នាខិតខំស្រាវជ្រាវនិងផលិតវ៉ាង់សាំងជំងឺកូវីដ១៩ផងដែរ។ គិតរហូតដល់ថ្ងៃទី២០ខែសីហា វ៉ាង់សាំងដែលបានរាយការណ៍ជូនអង្គការសុខភាពពិភពលោកនិងកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តទៅលើមនុស្សមានចំនួនដល់ទៅ៣០ប្រភេទ មាន៦ប្រភេទបានឈានចូលការធ្វើតេស្តទៅលើមនុស្សក្នុងដំណាក់កាលទី៣ ក្នុងនោះ មាន៣ប្រភេទមកពីប្រទេសចិន។
អង្គការសុខភាពពិភពលោកបានអំពាវនាវថា ក្នុងដំណើរផលិតនិងផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ១៩ ពិភពលោកទាំងមូលគួរតែបង្កើនសាមគ្គីភាពនិងកិច្ចសហការគ្នា ចៀសវាងការប្រកួតប្រជែង មានតែធ្វើបែបនេះ ទើបប្រទេសនានាអាចបែងចែកហានិភ័យនិងចែករំលែកផលប្រយោជន៍បាន ហើយក៏កាន់តែមានសង្ឃឹមខ្លាំងក្នុងការផលិតបានវ៉ាង់សាំងជំងឺកូវីដ១៩ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ ៕
អ្នកបកប្រែ:Zhen Lei