លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនថែ្លងថា ប្រទេសចិនផ្តួចផ្តើមឱ្យជំរុញការតភ្ជាប់គ្នារវាងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាមួយ"ច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោកនិងសមុទ្រ"

2020-08-25 17:43:38 |ប្រភព:CRI

កាលពី​ថ្ងៃទី ​២៤ ​ខែសីហា ​លោក ​លីខឺឈាង ​នាយករដ្ឋមន្ត្រីចិន​បានថ្លែង​នៅពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​ឡានឆាង-​មេគង្គ​លើកទី​ ៣ ​តាមប្រព័ន្ធ​វីដេអូ​នៅ​ក្រុង​ប៉េកាំង​ថា ​ការតភ្ជាប់​គ្នា​រវាង​កិច្ចសហប្រតិបត្តិការ​ឡានឆាង-​មេគង្គ​និង​"ច្រក​របៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ថ្មី​តាម​ផ្លូវ​គោក​និង​សមុទ្រ​"​នឹង​ជំរុញឩ្យ​ច្រករបៀង​ពាណិជ្ជកម្ម​នេះ​កាន់តែ​រលូន​ថែម​មួយ​កម្រិតទៀត ​ក៏ដូចជា​ប្រមូលផ្តុំ​កម្លាំង​នៅ​តំបន់​ភាគខាងលិច​និង​ភាគនិរតី​នៃ​ប្រទេសចិន​ព្រម​និង​បណ្តាប្រទេស​អាស៊ាន​ដទៃទៀត​ដើម្បី​សម្រេចបាន​នូវ​ការ​វិនិយោគ​កាន់តែច្រើន​ឡើង​ៗ​ចំពោះ​បណ្តាប្រទេស​តាមដង​ទន្លេមេគង្គ​និង​គាំពារ​ស្ថិរភាព​នៃ​ខ្សែសង្វាក់​ឧស្សាហកម្ម​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់ ​ក៏ដូចជា​ជំរុញ​ការអភិវឌ្ឍ​ដោយ​ស៊ីសង្វាក់គ្នា។​ប្រទេសចិន​រីក​រាយ​រួម​សហការ​ជាមួយ​ប្រទេស​ទាំង​ ៥ ​តាមដង​ទន្លេ​មេគង្គ​ដើម្បី​អនុវត្ត​ឱ្យបានល្អ​នូវ​សេចក្តីថ្លែងការណ៍​ស្តីពី​ការតភ្ជាប់​គ្នា​ដែលបាន​ប្រកាស​នៅក្នុង​កិច្ចប្រជុំលើក​នេះ​ក្នុងន័យ ​ដាក់​បញ្ចូល​កម្លាំង​ចលករ​ថ្មី​ទៅក្នុង​ការអភិវឌ្ឍ​ក្នុង​តំបន់៕​

 

អ្នកបកប្រែ:Wei wei