ថ្ងៃទី២៤ខែសីហា លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មយុនិស្តចិន ប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកជំនាញខាងវិស័យសេដ្ឋកិច្ចនិងសង្គម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ដោយគូសបញ្ជាក់ថា ក្នុងដំណាក់កាលផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី ១៤ ប្រទេសចិននឹងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ត្រូវតែមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីសិក្សាស្រាវជ្រាវអំពីសភាពការណ៍ថ្មីនិងគ្រោងផែនការអភិវឌ្ឍន៍ថ្មី។
លោកស៊ីជីនភីងបានចង្អុលបង្ហាញថា ការជំរុញឱ្យបង្កើតជានិម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលមានដំណើរវិលជុំក្នុងប្រទេសជាតួអង្គសំខាន់និងដំណើរវិលជុំទាំងជាតិនិងអន្តរជាតិជំរុញគ្នាទៅវិញទៅមកគឺបានលើកឡើងដោយអនុលោមតាមការផ្លាស់ប្តូរនៃដំណាក់កាលអភិវឌ្ឍន៍ បរិយាកាសនិងលក្ខណសម្បត្តិក្នុងប្រទេសចិន។ ដូចនេះ ត្រូវលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនូវកម្រិតបើកទូលាយចំពោះក្រៅប្រទេស កសាងប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកទូលាយដែលមានកម្រិតកាន់តែខ្ពស់ ដើម្បីបង្កើតជាឧត្តមភាពថ្មីក្នុងកិច្ចសហប្រតិបត្តិការនិងការប្រកួតប្រជែងអន្តរជាតិ ។ ឋានៈរបស់ចិនក្នុងចំណោមអង្គភាពសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងជាបន្តបន្ទាប់ ទំនាក់ទំនងរវាងចិននិងសេដ្ឋកិច្ចពិភពលោកនឹងកាន់តែមានភាពស្អិតល្មួត ហើយក៏នឹងផ្តល់ឱកាសទីផ្សារកាន់តែទូលំទូលាយដល់ប្រទេសដទៃទៀតដែលបានក្លាយជាវេទិកាប្រកបដោយកម្លាំងទាក់ទាញដ៏ធំសម្រាប់កៀរគរផលិតផលនិងប្រភពធនធានអន្តរជាតិ៕
អ្នកបកប្រែ:Zheng Lei