លោកវ៉ាងយី៖ ប្រទេសចិននឹងប្រកាន់ខ្ជាប់ការអភិវឌ្ឍប្រកបដោយសន្តិភាព បើកទូលាយ សហប្រតិបត្តិការ ឈ្នះ-ឈ្នះ និងបរិយាប័ន្ន

2020-08-31 18:34:01 |ប្រភព:CRI

កាលពី​ថ្ងៃទី ៣០ ខែសីហា​តាមម៉ោង​ក្នុងតំបន់ លោកវ៉ាងយី សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​និងជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​បានថ្លែង​សុន្ទរកថា​នៅវិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​អំពី​ទំនាក់ទំនង​អន្តរជាតិ​នៃប្រទេស​បារាំង​ក្រោមចំណង​ជើងថា សាមគ្គីភាព សហប្រតិបត្តិការ បើកទូលាយ​និង​បរិយាប័ន្ន ដើម្បី​រួមគ្នា​គាំពារ​ចរន្ត​វិវឌ្ឍន៍រីកចម្រើន​នៃការអភិវឌ្ឍ​ប្រកបដោយសន្តិភាព​របស់​មនុស្សជាតិ ។

លោកវ៉ាងយី​បានថ្លែងថា ស្ថិតចំពោះមុខ​បរិយាកាស​អន្តរជាតិ​ដែល​មាន​បម្រែបម្រួល​ជានិច្ច ប្រទេសចិន​បានលើកឡើង​ថា ត្រូវតែ​ពង្រីក​ឧត្តមភាព​ទីផ្សារ​ដោយ​ទ្រង់ទ្រាយ​ធំ​និង​សក្តានុពល​ផ្នែក​តម្រូវការ​ក្នុងស្រុក បង្កើត​រចនាសម្ព័ន្ធ​អភិវឌ្ឍន៍ថ្មី​ដែលមានដំណើរ​វិលជុំ​ក្នុងស្រុក​ជាតួអង្គ​សំខាន់ ហើយ​ដំណើរ​វិលជុំ​ទាំងក្នុង​និងក្រៅ​ប្រទេស​​ជំរុញគ្នា​ទៅវិញ​ទៅមក ។ ប្រទេសចិន​នឹង​ពង្រីក​តម្រូវការ​ក្នុងស្រុក​ថែមទៀត ពង្រីក​ការបើកទូលាយ​ចំពោះ​ក្រៅប្រទេស ចែករំលែក​ផលប្រយោជន៍​នៃការអភិវឌ្ឍ​របស់​ប្រទេសចិន​ជាមួយ​ពិភពលោក​ទាំងមូល ដើម្បី​ជំរុញ​ការរួមគ្នា​ងើបឡើងវិញ​នៃពិភពលោក​តាមរយៈ​ការងើប​ឡើងវិញ​នៃប្រទេសចិន ។

ប្រទេសចិននឹង​បន្ត​ប្រកាន់ខ្ជាប់​ការអភិវឌ្ឍ​ប្រកប​ដោយសន្តិភាព បើកទូលាយ សហប្រតិបត្តិការ​ ឈ្នះ-ឈ្នះ​និង​បរិយាប័ន្ន ។ ចិន​គោរព​សិទ្ធិ​នៃប្រជាជន​នៃបណ្តាប្រទេស​នានា​ក្នុងការ​ជ្រើសរើស​ផ្លូវ​អភិវឌ្ឍន៍​ដោយម្ចាស់ការ ហើយ​នឹងបន្ត​គាំពារ​ពិពិធកម្ម​នៃអរិយធម៌​ពិភពលោក​ដោយ​ប្រតិបត្តិការ​ជាក់ស្តែង ក៏ដូចជា​ជំរុញ​ការផ្លាស់ប្តូរគ្នា​និង​រៀនសូត្រពីគ្នា​​ផ្នែក​រូបមន្តអភិវឌ្ឍន៍ ៕

 

អ្នកបកប្រែ:Xu Xiaoixia