ពិព័រណ៌ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនផ្តោតសំខាន់លើការស្តារឡើងវិញនូវវិស័យទេសចរណ៍

2020-09-04 17:40:02 |ប្រភព:CRI

ការរាត​ត្បាត​នៃ​ជំងឺ​កូវីដ19 ​បាន​ធ្វើ​ឱ្យ​​​វិស័យ​​ទេសចរណ៍​ពិភពលោក​ជាប់គាំង​ស្ទើរ​ទាំងអស់​ ​ដែលបាន​ប៉ះពាល់​ដល់​ការងារ​របស់​មនុស្ស​ជាងរយលាន​នាក់​។

ក្រោម​បរិបទ​​នៃ​ការបង្ការ​​​​ការរាលដាល​នៃ​ជំងឺ​ឆ្លង​ជា​ប្រក្រតី​​  ​ការជំរុញ​ការ​​​ស្តារឡើងវិញ​នៃ​​វិស័យ​​ទេសចរណ៍​​បាន​ក្លាយជា​ការយកចិត្ត​ទុកដាក់​រួម​នៃ​​រដ្ឋាភិបាល​របស់​បណ្តា​​ប្រទេស​​នានា​  ​ដូចនេះ ​ពិព័រណ៌​​ពាណិជ្ជកម្ម​សេវាកម្ម​អន្តរជាតិ​ចិន​ឆ្នាំ 2020 ​ដែល​បាន​សម្ពោធបើក​នៅ​ថ្ងៃទី ៤ ខែកញ្ញានេះ​ ក៏បាន​ផ្តោតសំខាន់​លើ​ការស្តារឡើងវិញ​នៃ​វិស័យ​​​ទេសចរណ៍​​ពិភពលោក​ផងដែរ​។

សូមបញ្ជាក់ថា ​ពិព័រណ​ពាណិជ្ជកម្ម​សេវាកម្ម​អន្តរជាតិ​ចិន​លើក​នេះ​បាន​រៀបចំ​ពន្លា​​ពិព័រណ​សម្រាប់​វិស័យ​​ទេសចរណ៍ជាពិសេស ​ដែលមាន​ទំហំ​ទៅដល់ 10000 ​ម៉ែត្រ​ការ៉េ ​។ ​តំណាង​​សហគ្រាស​ និង​អង្គការ​​អន្តរជាតិ​ពាក់ព័ន្ធ​​នឹង​​វិស័យ​ទេសចរណ៍​ចំនួនជាង 700 ​​ ដែលមកពី​ប្រទេស​និង​តំបន់​ជាង​40 ​ដូចជា​ អាល្លឺម៉ង់ ​​រុស្ស៊ី ​​​ប៉ូឡូញ  ស្វ៊ីស​ជាដើម ​នឹង​ចូល​រួម​ការដាក់​តាំង​​បង្ហាញ​​និង​ធ្វើការចរចា​ពាណិជ្ជកម្ម​​​។ ​ហើយ​តំណាង​វិស័យ​ទេសចរណ៍​ពិភពលោក​ក៏​នឹង​ពិភាក្សា​គ្នា​អំពី​ប្រធានបទ​ “ស្តារ​វិស័យ​ទេសចរណ៍ឡើងវិញ ​បង្កើត​​ភាពរុងរឿង​ថ្មី” ​នឹង​ប្រកាសនូវ ​«​​មគ្គទេសក៍​ប្រតិបត្តិ​​​ស្តីពី​​ការស្តារ​និង​ងើបឡើងវិញ​នៃទីក្រុងទេសចរណ៍​ក្នុង​បរិបទ​​ជំងឺ​កូវីដ19»៕​​

 

អ្នកបកប្រែ:Deng Qian