លោក Maha Ahmed តំណាងរងនៃកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិនបានថ្លែងនៅថ្ងៃទី ៦ ខែកញ្ញាថា ដោយសាររងឥទ្ធិពលពីការរីករាលដាលនៃជំងឺ covid-19 ដូច្នេះ ឆ្នាំនេះនៅទូទាំងពិភពលោក ប្រហែលមានប្រជាជន ចន្លោះពី ៧០ ដល់ ១០០ លាននាក់នឹងធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំង។ បច្ចុប្បន្ននេះ កម្មវិធីស្បៀងអាហារពិភពលោកកំពុងកៀរគរធនធានយ៉ាងសកម្ម ដើម្បីបំពេញតម្រូវការស្បៀងអាហាររបស់ប្រជាជនជាង ១០០ លាននាក់។
អ្នកបកប្រែ:Yao Shiya