លោកChenDehaiអគ្គលេខាធិការនៃមជ្ឈមណ្ឌលចិន-អាស៊ានបានថ្លែងនៅក្រុងXiningខេត្តQinghaiប្រទេសចិនកាលពីថ្ងៃទី៦ខែកញ្ញាថា ជំងឺកូវីដ១៩ដែលផ្ទុះឡើងក្នុងឆ្នាំ២០២០បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ប្រទេសចិននិងអាស៊ានបានគាំទ្រគ្នានិងធ្វើកិច្ចសហប្រតិបត្តិការគ្នាដោយអស់ពីលទ្ធភាព ពាណិជ្ជកម្មនិងការវិនិយោគនៃភាគីទាំងពីរបានរក្សានិន្នាការកើនឡើង ភាគីទាំងពីរអាចស្វែងរកតម្រូវការរួមពីក្នុងការអភិវឌ្ឍនៃតំបន់។លោកបន្តថា ឆ្នាំនេះជាឆ្នាំសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថលចិន-អាស៊ាន។ភាគីទាំងពីរនឹងអភិវឌ្ឍចំណុចកំណើនថ្មីឱ្យកាន់តែច្រើនក្នុងវិស័យទីក្រុងឆ្លាតវៃ ភាពឆ្លាតវៃសិប្បនិមិត្ត ទិន្នន័យធំជាដើម ដើម្បីជួយបណ្តាប្រទេសក្នុងតំបន់ឱ្យស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញដើម្បីបង្កើតឱកាសការងារកាន់តែច្រើនថែមទៀត។
អ្នកបកប្រែ:Ma Xiaoqing