ក្រសួង​ពាណិជ្ជកម្មចិន​បង្ហាញថា​ ពាណិជ្ជកម្ម​សេវាកម្ម​ក្លាយ​ជាការ​ទ្រទ្រង់​ថ្មី​នៃ​ការរំពឹង​ទុក​ចំពោះការ​លំនឹង​សេដ្ឋកិច្ច​​

2020-09-07 18:07:04 |ប្រភព:CRI

ទិន្នន័យ​ស្ថិតិ​ដែល​ប្រកាស​ដោយ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​បង្ហាញ​ថា​  អំឡុងពី​ខែ​មករា​ដល់​ខែ​កក្កដា​ ដោយ​សារ​រង​ផលប៉ះ​ពាល់​ពី​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ បានជាទំហំ​ពាណិជ្ជកម្ម​សេវាកម្ម​ចិន​បាន​ធ្លាក់​ចុះ​  តែ​ការ​នាំ​ចេញ​ផ្នែក​សេវាកម្ម​ល្អ​ជា​ង​ការ​នាំ​ចូល​ ឱនភាព​ពាណិជ្ជកម្ម​បាន​កាត់​បន្ថយ​ អត្រា​ពាណិជ្ជកម្ម​សេវាកម្មផ្អែក​លើ​ជំនាញ​ត្រូវបាន​លើក​កម្ពស់​ ។ ក្រោម​ស្ថាន​ការណ៍​ថ្មី​ ពាណិជ្ជកម្ម​សេវាកម្ម​បាន​ក្លាយជា​ការទ្រទ្រង់​ថ្មី​នៃ​ការ​រំពឹង​ទុកចំពោះ​ការ​លំនឹង​​សេដ្ឋកិច្ច​លំនឹង​។

មន្ត្រី​ទទួល​ខុស​ត្រូវ​នៃ​ការិយាល័យ​ពាណិជ្ជម្ម​សេវាកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែងថា​​​ ​ជំហាន​ក្រោយ​នឹង​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូ​វ​ការ​ពង្រីក​​ការ​បើក​ទូលាយ​បន្ថែម​ទៀត​  ក៏​ដូចជា​ពន្លឿន​​ការចងក្រង​​​បញ្ជី​អវិជ្ជមាន នៃ​ពាណិជ្ជកម្ម​សេវាកម្ម​ឆ្លង​ដែនថ្នាក់​ជាតិចិន​៕

អ្នកបកប្រែ:Li Zhanjing