របាយការណ៍បង្ហាញថា ​ប្រទេស​ចិនបាន​​ធ្វើ​ឱ្យ​ស៊ីជម្រៅ​ជា​បន្ត​បន្ទាប់​នូវ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្មជា​មួយ​ប្រទេស​តាម​បណ្តោយខ្សែក្រវាត់និង​ផ្លូវ​ដោយបាន​ជំរុញ​ការ​បង្កើត​ជា​និម្មាបនកម្មថ្មី​នៃ​​សេដ្ឋកិច្ច​ពិភពលោក​

2020-09-08 17:08:18 |ប្រភព:CRI

កាលពីថ្ងៃទី​៧ខែ​កញ្ញា ​មន្ទីរ​ស្រាវជ្រាវស្តីពីកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ចេញ​​របាយការណ៍​ស្តីពី​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​និង​វិនិយោគខ្សែក្រវាត់និង​ផ្លូវ​នៃ​ប្រទេស​ចិនប្រចាំ​ឆ្នាំ​២០២០។​របាយការណ៍​នេះ​បាន​បង្ហាញ​ជា​សំខាន់​នូវ​សមិទ្ធផលជា​ផ្លែផ្ការបស់​​ប្រទេស​ចិន​និង​ប្រទេស​ពាក់ព័ន្ធ​តាម​បណ្តោយ​ខ្សែក្រវាត់​និង​ផ្លូវ​ក្នុង​វិស័យ​កិច្ច​សហប្រតិបត្តិការផ្នែក​​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដោយ​ធ្វើ​ការ​បូកសរុប​ដោយ​គ្រប់ជ្រុងជ្រោយ​នូវ​បម្រែបម្រួលថ្មី​ សមិទ្ធផលថ្មី​និង​ទិសដៅ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​តាម​បណ្តោយខ្សែក្រវាត់​និង​ផ្លូវ។

របាយការណ៍នេះបង្ហាញថា ​រយៈពេល​៧ឆ្នាំ​កន្លង​ទៅ​នេះ ​ប្រទេស​ចិនបាន​ធ្វើ​ឱ្យ​ស៊ីជម្រៅ​ជា​បន្ត​បន្ទាប់​នូវ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្មជា​មួយ​ប្រទេស​តាម​បណ្តោយ​ខ្សែ​ក្រវាត់​និង​​ផ្លូវ ​ហើយបាន​លើក​កម្ពស់​នូវ​សេរីភាព​និងកិច្ច​សម្រួល​ផ្នែក​ពាណិជ្ជកម្ម​និង​វិនិយោគ ​ក៏ដូចជាជំរុញ​ដោយ​ឥតឈប់ឈរនូវ​​ការបើក​ទូលាយ​ចំពោះ​អន្តរជាតិ​ដែល​មាន​កម្រិត​ខ្ពស់និង​បាន​ជំរុញ​ការ​បង្កើត​ជា​និម្មាបនកម្ម​ថ្មី​នៃ​​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ។

គិតរហូតដល់​ខែ​ឧសភាឆ្នាំ២០២០ ​រដ្ឋាភិបាល​ចិន​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិការ​ស្តីពី​ការ​​រួម​គ្នា​កសាង​ខ្សែក្រវាត់​និង​ផ្លូវចំនួន​២រយ​ជា​មួយប្រទេស​ចំនួន​១៣៨​និង​អង្គការ​អន្តរជាតិ​ចំនួន​៣០​​ជា​បន្តបន្ទាប់។

 

អ្នកបកប្រែ:Ma Xiaoqing