ប្រទេស​ចិន​បាន​បំពាក់​គ្រឿឥស្សរិររស​ដល់​ឥស្សរជន​ដែល​បានរួម​ចំណែក​យ៉ាង​សំខាន់​​ក្នុង​ការប្រយុទ្ធប្រឆាំង​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​

2020-09-08 17:15:10 |ប្រភព:CRI

ពិធី​ប្រគល់​គ្រឿង​ឥស្សរិតតស​ស្តីពី​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ទូទាំង​ប្រទេស​ចិន​បាន​រៀប​ចំ​ធ្វើ​យ៉ាង​ឱឡារិកនៅ​វិមាន​ប្រជាជន​ចិន​នៅ​ក្រុង​ប៉េកាំង​ដើម្បី​បំពាក់​គ្រឿង​ឥស្សរិយយសដល់​ឥស្សរជន​ដែល​បានរួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការប្រយុទ្ធប្រឆាំង​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ លោក​ ស៊ី​​ ជីនភីង មេដឹកនាំ​កំពូល​ចិនបានបំពាក់​គ្រឿង​ឥស្សរិយយស​ដល់​អ្នក​ទទួល​បាន​គ្រឿង​ឥស្សរិយយសថ្នាក់​ជាតិ​និង​គ្រឿងឥស្សរិយយសកិត្តិនាម​ជាតិ​។

​គ្រឿង​ឥស្សរិយយសថ្នាក់​ជាតិ​និង​គ្រឿងឥស្សរិយយសកិត្តិនាម​ជាតិគឺ​ជាការផ្តល់កិត្តិយសខ្ពង់ខ្ពស់​បំផុត​របស់​ប្រទេស​ចិន​ លោក​​ Zhong Nanshan សមាជិក​នៃ​បណ្ឌិត្យ​សភា​វិស្វកម្មចិននិងជា​អ្នកជំនាញ​ល្បីឈ្មោះខាង​ជំងឺ​ផ្លូវ​ដង្ហើម​របស់​ប្រទេស​ចិន​បាន​លើក​ឡើង​បាតុភាព​”មនុស្សចម្លង​មនុស្ស​” នៃ​វីរុសកូវីដ​១៩​ព្រម​ទាំង​ដឹកនាំ​ការ​ចងក្រងផែនការព្យាបាល​ជំងឺ​កូវីដ​១៩​ បាន​រួមវិភាគទានក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ​ជំងឺ​ ទទួល​បាន​​គ្រឿង​ឥស្សរិយយសថ្នាក់​​ជាតិ រីឯឥស្សរជន​​៣រូប​ទៀត​បាន​ទទួលគ្រឿងឥស្សរិយយស​​កិត្តិនាម​ជាតិមានគោរមងារជា”វីរជន​ប្រជាជន​” គឺ​លោក​ Zhang Boli និង​លោកស្រី​ Chen Wei  ​សមាជិក​នៃ​នៃ​បណ្ឌិត្យ​សភា​វិស្វកម្មចិនដែលបាន​រួម​វិភាគទាន​ដ៏​សំខាន់ដោយ​ឡែក​ពីគ្នា​​ក្នុង​ការជួយ​សង្គ្រោះ​និង​ព្យាបាល​អ្នក​ជំងឺ​ព្រមទាំង​ដំណើរទាំងមូលនៃ​​ការ​ប្រើ​​ថ្នាំ​​ចិន​សែសម្រាប់ព្យាបាលជំងឺរលាកសួតបង្កដោយ​វីរុស​កូវីដ​១៩​និង​ការ​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់​សាំង​ និង​លោកZhang Dingyu​ ប្រធានមន្ទីរពេទ្យ​Jinyintanក្រុង​វូហាន​ដែលមាន​ជំងឺ​ធ្ងន់​ធ្ងរប្រចាំ​កាយ​ហើយ​​​នៅ​តែខិតខំតស៊ូ​បំពេញ​ការងារ​នៅ​ជួរមុខ​៕

អ្នកបកប្រែ:Li Zhanjing