មហាសន្និបាតប្រគល់រង្វាន់ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទូទាំងប្រទេសចិនបានប្រារព្ធធ្វើយ៉ាងឧឡារិកនៅក្រុងប៉េកាំង ។ លោកស៊ីជីនភីង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងសុន្ទរកថាសំខាន់ ។
លោកបានថ្លែងថា ស្ថិតចំពោះមុខការរីករាលដាលយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ មជ្ឈិមបក្សកុម្មុយនិស្តចិនបានគ្រប់គ្រងសភាពទូទៅ ធ្វើសេចក្តីសម្រេចចិត្តដោយមិនរួញរា ទប់ទល់នឹងរឿងមិនធម្មតាដោយវិធានការមិនធម្មតា ។ មជ្ឈិមបក្សប្រកាន់ខ្ជាប់ការតម្កល់ទុកសុវត្ថិភាពអាយុជីវិតនិងសុខភាពប្រជាជនជាចម្បង ដឹកនាំការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងភ្លាមៗ ដោយបង្កើតក្រុមដឹកនាំការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៃមជ្ឈិម បង្កើតយន្តការបង្ការនិងគ្រប់គ្រងជាមួយគ្នានៃក្រុមប្រឹក្សាកិច្ចការរដ្ឋ និងបង្កើតយន្តការប្រកាសព័ត៌មានអំពីជំងឺកូវីដ១៩ទូទាំងប្រទេសជាភ្លាម ។ល។ បានទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដោយមានប្រសិទ្ធភាព និងការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពប្រជាជនក្នុងកម្រិតអតិបរិមា ៕
អ្នកបកប្រែ:Deng Qian