លោក​ ស៊ី​ ជីន​ភីង ប្រធាន​រដ្ឋ​ចិន​ផ្ញើសារជូន​ចំពោះ​លោក Kim Jong-un​ មេដឹក​នាំ​កំពូល​កូរ៉េខាង​ជើង​ដើម្បីអប​អរសាទរ​ខួប​​៧២​ឆ្នាំ​នៃ​ថ្ងៃឯករាជ្យ​ជាតិ​កូរ៉េខាង​ជើង

2020-09-09 17:51:38 |ប្រភព:CRI

លោក​ស៊ី​ ជីន​ភីង អគ្គលេខាធិការនៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​និង​ជា​ប្រធាន​រដ្ឋ​ចិន​បាន​ផ្ញើសារជូន ចំពោះ​លោក  Kim Jong-un​ ​ ប្រធាន​គណបក្ស​ពលករ​និងជា​ប្រធាន​គណៈកម្មាធិការក្រុម​ប្រឹក្សា​កិច្ចការរដ្ឋកូរ៉េខាង​ជើងដើម្បី​អប​អរសាទរ​ខួប​​៧២​ឆ្នាំ​នៃ​ការ​ឯករាជ្យ​ជាតិ​កូរ៉េខាង​ជើង​។

លោក​ស៊ី​ ជីន​ភីង បាន​គូសបញ្ជាក់​ថា​ មិត្តភាព​ប្រពៃណី​រវាង​ចិន​និង​កូរ៉េខាង​ជើង​​គឺ​ជា​ទ្រព្យសម្បត្តិដ៏​មានតម្លៃ​របស់​គណបក្ស​ ប្រទេស​និង​ប្រជាជន​រវាង​ប្រទេស​ទាំង​ពីរ​ ខ្ញុំ​បានធ្វើ​កិច្ចជំនួប​​ជា​ច្រើន​លើក​ជាមួយ​​លោក ​ បាន​ឈានដល់​គំនិត​ឯកភាព​រួម​ដ៏​សំខាន់​មួយ​ចំនួន​ ហើយដឹកនាំទំនាក់​ទំនង​រវាង​គណបក្ស​និង​ប្រទេស​ទាំង​ពីរឱ្យ​ឈាន​ចូល​យុគសម័យ​ប្រវិត្តិសាស្រ្ត​ថ្មី​ ចាប់​តាំង​ពីផ្ទុះ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩មក​ ប្រទេសទាំង​ពីរ​បាន​គាំទ្រ​និង​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ មិត្តភាព​រវាង​ចិន​និង​កូរ៉េខាង​ជើង​​​កាន់​តែស៊ី​ជម្រៅ​ថែមទៀត​ ។ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​ការអភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន​និង​កូរ៉េខាងជើង​ រីករាយ​រួម​ជាមួយ​លោកដើម្បីជំរុញ​ឱ្យ​ទំនាក់​ទំនង​សហប្រតិបត្តិការមិត្តភាព​ប្រពៃណីរវាង​ចិន​និង​កូរ៉េខាងជើង​ទទួល​បាន​សមិទ្ធផល​ថ្មីដោយ​ឥតឈប់ឈរ​ ក្នុងន័យផ្តល់​ផល​ប្រយោជន៍​កាន់​តែច្រើន​​ដល់​ប្រទេស​និង​ប្រជាជននៃ​ប្រទេស​ទាំង​ពីរ​ ក៏​ដូចជា​ជំរុញ​សន្តិភាព ស្ថិរភាព​និង​ភាព​រុងរឿង​ក្នុង​តំបន់​ ។ សូម​ជូនពរឱ្យ​កូរ៉េខាងជើង​មាន​ភាព​រុងរឿងថ្កុំ​ថ្កើង​និង​ការ​អភិវឌ្ឍ​ ប្រជាជន​មាន​សុភមង្គល​និង​សុខដុម​រមនា៕

 

អ្នកបកប្រែ:Li Zhanjing