កាលពីថ្ងៃទី៨ខែកញ្ញា ក្នុងសន្និសីទកាសែតជាប្រចាំ លោកZhaoLijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមអំពីទិន្នន័យជាសកល គឺក្នុងគោលបំណងរួមចំណែកជាពុទ្ធិចិនសម្រាប់ការតាក់តែងច្បាប់កំណត់អន្តរជាតិ រំពឹងថាអាចទទួលការគាំទ្រពីបណ្តាភាគីនិងរួមគ្នារ៉ាប់រងទំនួលខុសត្រូវជាសកលក្នុងយុគសម័យឌីជីថល។
ខ្លឹមសារសំខាន់នៃគំនិតផ្តួចផ្តើមអំពីទិន្នន័យជាសកល បានបូកបញ្ចូលទាំងការប្រឆាំងនឹងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធគន្លឹះនិងការលួចទិន្នន័យសំខាន់របស់ប្រទេសដទៃតាមរយៈបច្ចេកវិទ្យាព័ត៌មាន ប្រឆាំងការលួចឃ្លាំមើលដោយទ្រង់ទ្រាយធំចំពោះប្រទេសដទៃតាមមធ្យោបាយបច្ចេកវិទ្យាព័ត៌មាន ហើយសហគ្រាសមិនអាចដាក់ការកំណត់សម្ងាត់ក្នុងផលិតផលនិងសេវាកម្មរបស់ខ្លួន។លោកបន្តថា ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមពាក់ព័ន្ធក្នុងគោលបំណងគាំពារនូវសុវត្ថិភាពនៃទិន្នន័យនិងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ដើម្បីជាគំរូសម្រាប់ការកំណត់ច្បាប់កំណត់ជាសកល នេះក៏ជាកិច្ចសន្យាដែលប្រទេសចិនបានធ្វើក្នុងការគាំពារសន្តិសុខទិន្នន័យជាសកលផងដែរ។
អ្នកបកប្រែ:Ma Xiaoqing