សន្និសីទរដ្ឋមន្រ្តីកសិកម្មនិងធារាសាស្រ្តនៃប្រទេសG20បានបើកធ្វើ ក្រសួងកសិកម្មនិងជនបទចិនផ្តួចផ្តើមឱ្យលុបចោលការដាក់កំហិតចំពោះការនាំចេញស្បៀង

2020-09-14 17:44:56 |ប្រភព:CRI

ថ្ងៃ​ទី​១៣​ខែ​កញ្ញា ក្រសួង​កសិកម្ម​និង​ជនបទ​ចិន​បាន​ចេញ​ប្រកាស​ព័ត៌មាន​ថា ពេល​អញ្ជើញ​ចូល​រួម​សន្និសីទរដ្ឋមន្រ្តី​កសិកម្មនិង​ធារាសាស្រ្ត​នៃ​ប្រទេស​G20កាល​ពី​ថ្ងៃ​ទី​១២​ខែ​កញ្ញា លោក​HanChangfuរដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​និង​ជនបទ​ចិន​បាន​ផ្តួច​ផ្តើម​ឱ្យ​លុប​ចោល​ការ​ដាក់​កំហិតចំពោះ​ការ​នាំ​ចេញ​ស្បៀងនិង​កសិផល​សំខាន់ៗ។

លោក ​Han Changfu បាន​លើក​ឡើង​គំនិត​ផ្តួច​ផ្តើម​៣​ចំណុច គឺ​ទី​១រួម​គ្នា​លើក​កម្ពស់​សមត្ថភាព​បង្កបង្កើន​ផល​ស្បៀង​នៅ​ទូទាំង​ពិភពលោក ទី​២ រួម​គ្នា​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​វិនិយោគ​និង​ពាណិជ្ជកម្មខាង​កសិកម្ម​លើ​ពិភពលោក​ទាំង​មូល ទី​៣រួម​គ្នា​ជំរុញ​ការ​កាត់​បន្ថយ​ការ​ខ្ជះ​ខ្ជាយ​ស្បៀងអាហារ ។

ពេល​ថ្លែង​ដល់​ស្ថានការណ៍​សន្តិសុខ​ស្បៀង​នៃ​ប្រទេស​ចិន លោក​HanChangfuបាន​លើក​ឡើងថា រដ្ឋាភិបាល​ចិន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​ការ​បង្ក​បង្កើន​ផល​ស្បៀង តាំង​ពី​ចូល​ឆ្នាំ​នេះ​មក ប្រទេស​ចិន​បាន​ចាត់​វិធានការ​ពិសេស​ជា​ច្រើន ដើម្បី​ទប់ទល់នឹង​ផល​ប៉ះ​ពាល់​ពី​ជំងឺកូវីដ​១៩​និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ធំៗ បរិមាណ​ស្បៀង​រដូវ​ក្តៅបាន​បំបែក​កំណត់​ត្រាខ្ពស់​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ ឯស្បៀង​រដូវ​រំហើយ​ក៏​មាន​និន្នការ​ដ៏​ល្អ​ប្រសើរ​ជា​ទូទៅដែរ ពោល​គឺ​រំពឹងថា​នឹង​អាច​ប្រមូល​បាន​ផល​ច្រើន​ពេញ​មួយ​ឆ្នាំ​ ៕

 

អ្នកបកប្រែ:Zheng Lei