ព្រឹកថ្ងៃទី១៣ខែកញ្ញា ឆ្លងតាមការខិតខំប្រឹងប្រែងអស់រយៈពេល១៥៤៣ថ្ងៃ ផ្លូវរូងក្រោមដីមិត្តភាពនៃផ្លូវដែកពីក្រុងគុនមីងប្រទេសចិនដល់ក្រុងវៀងចន្ទន៍ប្រទេសឡាវបានតភ្ជាប់ទាំងស្រុងហើយ ។ មកទល់បច្ចុប្បន្ននេះ កំណាត់ផ្លូវរូងក្រោមដីក្នុងប្រទេសរៀងខ្លួននៃផ្លូវដែកចិន-ឡាវបានសម្រេច៩៧,៥ភាគរយហើយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងរួចរាល់ទាំងស្រុងនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។
ផ្លូវរូងក្រោមដីមិត្តភាពឋិតនៅតាមព្រំដែនរវាងចិននិងឡាវ ជាផ្លូវរូងក្រោមដីឆ្លងដែនដែលតភ្ជាប់ចិននិងឡាវ ហើយក៏ជាផ្លូវរូងក្រោមដីឆ្លងដែនតែមួយគត់នៃផ្លូវដែកចិន-ឡាវផងដែរ ដែលមានប្រវែងសរុប៩,៥៩គីឡូម៉ែត្រ ។ ដើម្បីបង្ហាញពីចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរចិននិងឡាវ ផ្លូវរូងក្រោមដីនេះបានត្រូវដាក់ឈ្មោះថា ផ្លូវរូងក្រោមដីមិត្តភាព ។
បន្ទាប់ពីកសាងរួចរាល់ ការធ្វើដំណើរពីក្រុងគុនមីងខេត្តយូណានដល់ក្រុងជីងហុង មណ្ឌលស្វយ័តជនជាតិតៃនៃ XiShuangBanNa ខេត្តយូណានចំណាយពេលប្រហែលបីម៉ោង ហើយទៅដល់ក្រុងវៀងចន្ទន៍វិញគឺចេញដំណើរនៅពេលយប់អាចទៅដល់នៅពេលព្រឹកថ្ងៃបន្ទាប់ ។
អ្នកបកប្រែ:Sun Lingling