ពេលផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃទីភ្នាក់ងារព័ត៌មានស៊ីនហ្វួចិនកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកជំនាញនិងបញ្ញវន្តកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះញាណទស្សនៈនិងសកម្មភាពបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់រដ្ឋាភិបាលចិនដែលបានប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជននិងអាយុជីវិតជាសំខាន់។ ពួកគេថ្លែងថា ប្រឈមមុខនឹងជំងឺកូវីដ១៩ ប្រទេសកម្ពុជាបានឈរនៅជាមួយប្រទេសចិន ដោយបានគាំទ្រគ្នាទៅវិញទៅមក និងសកម្មចាត់វិធានការយ៉ាងតឹងរ៉ឹងដើម្បីទប់ទល់នឹងការរីករាលដាលជំងឺឆ្លង ដែលបានបង្ហាញនូវចំណងមិត្តភាពដ៏ស្មោះរវាងប្រទេសកម្ពុជានិងចិននិងពាក្យសន្យាយ៉ាងមុតមាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរស្តីពីការការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជន។
លោកប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានថ្លែងថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រទេសកម្ពុជានិងប្រទេសចិនគាំទ្រគ្នាទៅវិញទៅមកនិងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស្និទ្ធស្នាលក្នុងវិស័យការចែករំលែកព័ត៌មាន ការអភិវឌ្ឍសេដ្ឋកិច្ច និងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាដើម ។ កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងកម្ពុជា ចិននិងអាស៊ានត្រូវផ្តោតសំខាន់ទៅលើការជំរុញសេដ្ឋកិច្ចងើបឡើងវិញបន្ទាប់ពីបញ្ចប់ជំងឺឆ្លង ស្តារប្រព័ន្ធសេដ្ឋកិច្ចសង្គមដែលប្រកបដោយបរិយាប័ន្ន មានកម្លាំងចលករនិងភាពធន់កាន់តែខ្លាំងឡើងវិញ។
អ្នកបកប្រែ:Ma Xiaoqing