ព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេសចិនធ្វើបទសម្ភាសន៍អំពីការបន្ថយភាពក្រីក្រប្រកបដោយសុខភាពល្អបានបើកដំណើរការ

2020-09-14 17:59:41 |ប្រភព:CRI

នាថ្ងៃទី១៣ ខែកញ្ញា  កម្មវិធីបើកដំណើរការព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេសចិនធ្វើបទសម្ភាសន៍អំពីការបន្ថយភាពក្រីក្រនៅខេត្តយូណានឈ្មោះ“ឈានទៅកាន់ជីវភាពរស់នៅធូធារប្រកបដោយដោយសុខភាពល្អ”បានរៀបចំនៅទីក្រុងShangri-La មណ្ឌលស្វយ័យជនជាតិហ្សាងឌីឆេងខេត្តយូណាន។ ព្រឹត្តិការណ៍នេះរៀបចំដល់ថ្ងៃទី១៩ ខែកញ្ញា ដោយគណៈកម្មការសុខាភិបាលខេត្តយូណាន និងចូលរួមរៀបចំដោយគេហទំព័រយូណាន  ។

នៅក្នុងព្រឹត្តិការណ៍នេះ  ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមជ្ឈមចិន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសំខាន់នៅខេត្តយូណាន  នឹងធ្វើ​បទយកការណ៍និងបទសម្ភាសន៍ជុំវិញស្ថានភាពអនុវត្តគោលនយោបាយ  ដូចជាការសាងសង់មណ្ឌលសុខាភិបាល  ការបណ្តុះបណ្តាលធនធានមនុស្ស  ការលើកកម្ពស់សមត្ថភាពសុខាភិបាលក្នុងភូមិ  រួមទាំងស្ថានភាពអំពីកិច្ចសហប្រតិបត្តិការណ៍ក្នុងការបន្ថយភាពក្រីក្រដោយខេត្តនៅខាងកើតនិងខេត្តខាងលិចរបស់ប្រទេសចិន  និងសេវាកម្មសុខាភិបាលសម្រាប់ទីលំនៅថ្មីរបស់ប្រជាពលរដ្ឋក្រីក្រ។

សូមបញ្ជាក់ថា  ចាប់តាំងពីការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រប្រកបដោយសុខភាពល្អប្រព័ន្ធសន្តិសុខវេជ្ជសាស្ត្រនៅតំបន់ភាពក្រីក្ររបស់ខេត្តយូណានប្រែជាប្រសើរឡើងជាបន្តបន្ទាប់មណ្ឌលសុខាភិបាលនិងវិស័យសុខាភិបាលបានទទួលនូវមុខមាត់ថ្មីសមត្ថភាពសេវាវេជ្ជសាស្រ្តត្រូវលើកកម្ពស់ខ្ពស់ឡើងហើយស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋក្រីក្រក៏បានកែលម្អគួរឱ្យកត់សម្គាល់៕ 

 

អ្នកសារព័ត៌មាន៖ Yao Chengcheng

អ្នកបកប្រែ៖ លីហ្សា