ថ្ងៃទី១៤ខែកញ្ញា លោកDengXijun ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ានបានថ្លែងនៅក្រុងហ្សាកាតាររដ្ឋធានីឥណ្ឌូណេស៊ីថា ចិននិងអាស៊ាននឹងបន្តគាំទ្រយ៉ាងមុតមាំនូវពហុភាគីនិយមនិងពាណិជ្ជកម្មសេរី រក្សាកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតជាមួយគ្នាជាប់រហូត ក៏ដូចជាផ្តល់កិច្ចសម្រួលដល់កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងទ្វេភាគីថែមមួយកម្រិតទៀតផងដែរ។
ទិន្នន័យស្ថិតិបានបង្ហាញថា ៨ខែដំបូងឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបរវាងចិននិងអាស៊ានបានឡើងដល់២,៩៣ទ្រីលានយាន់ប្រាក់ចិន កើនឡើងចំនួន៧%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ អាស៊ានបានជំនួសឱ្យសហភាពអឺរ៉ុបក្លាយជាដៃគូពាណិជ្ជកម្មធំទី១របស់ប្រទេសចិនជាលើកដំបូង ៕
អ្នកបកប្រែ:Zhen Lei