ទិន្នន័យស្ថិតិដែលរដ្ឋបាលជាតិស្ថិតិចិនចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញាបានបង្ហាញឱ្យឃើញថា នៅខែសីហា សូចនាករសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសចិនបានបន្តកើនឡើងវិញជាបន្តបន្ទាប់ កម្លាំងចលករនិងភាពរស់រវើកនៃការអភិវឌ្ឍត្រូវបានបង្កើនថែមមួយកម្រិតទៀត សេដ្ឋកិច្ចចិនបានរក្សាការស្តារឡើងវិញប្រកបដោយភាពនឹងនរជាបន្តបន្ទាប់ ។
លោក Fu Linghui អ្នកនាំពាក្យនៃរដ្ឋាបាលជាតិស្ថិតិចិនបានថ្លែងថា នៅខែសីហា ដំណើរសេដ្ឋកិច្ចបានលេចចេញការប្រែប្រួលដ៏វិជ្ជមានជាច្រើន ។ បើមើលពីទិន្នន័យសំខាន់ៗអាចឃើញថា ល្បឿនបង្កើនសរុបនៃតម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំសម្រេចបាននូវការប្រែពីភាពអវិជ្ជមានទៅជាភាពវិជ្ជមានជាលើកដំបូងក្នុងឆ្នាំនេះ ល្បឿនកំណើនសរុបនៃការនាំចេញទំនិញក៏សម្រេចបាននូវការប្រែពីភាពអវិជ្ជមានទៅជាភាពវិជ្ជមានជាលើកដំបូងផងដែរ ។
លោក Fu Linghui បានបង្ហើបឱ្យដឹងថា ភាពរស់រវើកនៃតួអង្គសំខាន់ៗក្នុងទីផ្សារបាននិងកំពុងកើនឡើង ហើយក្រោមបរិបទដែលសហគ្រាសបានផលចំណេញកាន់តែច្រើនឡើង ការប៉ាន់ប្រមាណរបស់សហគ្រាសទៅលើទីផ្សារក៏ត្រូវបានកែលម្អផងដែរ ។
ព្រមជាមួយគ្នានេះ លោក Fu Linghui បានថ្លែងទៀតថា បច្ចុប្បន្ននេះ ការប្រែប្រួលសំខាន់នៃដំណើរសេដ្ឋកិច្ចចិន គឺកំណើនប្រកបដោយលក្ខណៈស្តារឡើងវិញ ប៉ុន្តែ ដំណើរ សេដ្ឋកិច្ចនៅតែប្រឈមនឹងការសាកល្បងជាច្រើនដដែល ។ ដូចនេះ នៅដំណាក់កាលក្រោយ ត្រូវអនុវត្តឱ្យបានល្អនូវគោលនយោបាយនិងវិធានការស្តីពី “លំនឹង៦វិស័យ ”និង “ធានា៦វិស័យ ” ក្នុងន័យជំរុញការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយភាពនឹងនរ ៕
អ្នកបកប្រែ:Guo Xiangqing