ថ្មីៗនេះ សសរមេនៃស្ពានធំពិសេសហុងហឺក្នុងគម្រោងផ្លូវល្បឿនលឿនជានកិយួន(ស្រុកជានសុយ-ទីក្រុងកិជាវ-ស្រុកយួនយ៉ាង)ដែលកំពុងសាងសង់នៅក្នុងខេត្តយូណានត្រូវបានតភ្ជាប់ដោយជោគជ័យ។
ទន្លេហុងហឺមានប្រវែង ១២៨០ គីឡូម៉ែត្រ និងជាទន្លេអន្តរជាតិដែលឆ្លងកាត់ប្រទេសចិននិងវៀតណាម។ ស្ពានធំពិសេសហុងហឺគឺជាស្ពានខ្សែកាបធំពិសេសផ្លូវល្បឿនលឿនលើកទីមួយដែលឆ្លងកាត់ទន្លេហុងហឺនៅប្រទេសចិន។ ស្ពាននេះមានប្រវែង ១៣៦៦ ម៉ែត្រសសរមេធំមានប្រវែង ៧០០ ម៉ែត្រហើយពីផ្ទៃទឹកដល់ផ្ទៃស្ពានមានកម្ពស់ ១៨៤ ម៉ែត្រ។
ស្ពានធំពិសេសហុងហឺជាផ្នែកសំខាន់នៃបណ្តាញផ្លូវល្បឿនលឿននៅភូមិភាគខាងត្បូងរបស់មណ្ឌលស្វយ័តជនជាតិហានីជនជាតិយីហុងហឺ បន្ទាប់ពីបញ្ចប់គម្រោងនេះ ពេលវេលាធ្វើដំណើរពីស្រុកជានសុយទៅកាន់ស្រុកយួនយ៉ាងនឹងត្រូវបានកាត់បន្ថយពី ២ ម៉ោងមកត្រឹម៤០ នាទី ហើយអាចផ្តល់កម្លាំងគាំទ្រយ៉ាងខ្លាំងសម្រាប់តំបន់ខាងត្បូងនៃមណ្ឌលហុងហឺអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ៕
អ្នកសារព័ត៌មាន៖ Hu Yanhuiមកពីវេបសែតyunnan
អ្នកបកប្រែ៖ លីហ្សា