ការនាំចេញផ្កាស្រស់របស់ខេត្តយូណានបានងើបឡើងវិញ

2020-09-17 16:29:44 |ប្រភព:yunnangateway

នាថ្ងៃទី១៦ ខែកញ្ញា  អ្នកសារព័ត៌មានបានទទួលដំណឹងពីអគ្គនាយដ្ឋានគយក្រុងគុនមីញឱ្យដឹងថា  ចាប់ពីខែមករាដល់ខែសីហាឆ្នាំនេះ  អគ្គនាយដ្ឋានគយក្រុងគុនមីញត្រួតពិនិត្យនិងដោះលែងផ្កាស្រស់កាត់នាំចេញបីខេត្តយូណានសរុបមានចំនួន១​.១ម៉ឺនតោន  ដែលបានកើនឡើង៣១.៥%បើប្រៀបធៀននឹងឆ្នាំមុន។

យោងតាមស្ថានការណ៍ប្រឆាំងនិងការពារជំងឺកូវីដ១៩បានប្រែជាល្អប្រសើរឡើងជាបន្តបន្ទាប់  ទីផ្សារលក់ផ្កាត្រូវបានងើបឡើងវិញ តម្រូវការនាំចេញរបស់សហគ្រាសក៏បានការកើនឡើងជាច្រើន។

សូមបញ្ជាក់ថា  ចំពោះស្ថានភាពបរិមាណនាំចេញផ្កាស្រស់ត្រូវបានបន្តកើនឡើង  អគ្គនាយដ្ឋានគយក្រុងគុនមីញបានចាត់វិធានការដូចជាបើកច្រកបៃតងរៀបចំផែនការត្រួតពិនិត្យតាមស្ថានភាពផ្កា  អនុវត្តឆ្លងកាត់គយ“៧×២៤”ម៉ោងណែនាំសហគ្រាសឱ្យឆ្លងកាត់នីតិវិធីប្រកាសនាំចេញជាមុនដោយពុំប្រើឯកសារស្នើសុំ ហើយលើកកម្ពស់ប្រសិទ្ធិភាពឆ្លងកាត់គយរបស់ផ្កាស្រស់ជាដើម៕

អ្នកសារព័ត៌មាន៖ Liu Ziyuមកពីយូណានដេលី

អ្នកបកប្រែ៖ លីហ្សា