លោកស៊ីជីនភីងជួបសន្ទនាតាមទូរស័ព្ទជាមួយលោកYoshihideSugaនាយករដ្ឋមន្ត្រីជប៉ុន

2020-09-27 17:45:20 |ប្រភព:CRI

យប់​ថ្ងៃទី២៥ ខែកញ្ញា ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​YoshihideSuga​នាយករដ្ឋមន្ត្រី​ជប៉ុន​។

លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់​ថា​ ​ប្រទេស​ចិន​និង​ជប៉ុន​ជា​ប្រទេសជិតខាង​សំខាន់​និង​ជា​ដៃគូកិច្ចសហប្រតិបត្តិការ​ ​ហើយ​ក៏​​ជា​ប្រទេស​សំខាន់​នៅ​ទ្វីបអាស៊ី​និង​ពិភពលោក​ផងដែរ​ ដែល​មានផល​ប្រយោជន៍រួម​ដ៏​យ៉ាង​ធំធេង​និង​ចន្លោះសហប្រតិបត្តិការ​យ៉ាង​ធំធេង។​ក្រោម​ការខិតខំប្រឹងប្រែង​របស់​ភាគី​ទាំង​២​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ជប៉ុន​បាន​វិល​ត្រឡប់​ទៅ​រក​ផ្លូវ​ត្រឹមត្រូវ​វិញ​ព្រម​និង​បន្តរក្សា​និន្នាការ​ដ៏​ល្អ​ប្រសើរ​។ភាគី​ចិន​រីករាយ​រួម​ជា​មួយ​រដ្ឋាភិបាល​ថ្មី​របស់​ជប៉ុន​ ​គោរព​គោលការណ៍​និង​ស្មារតី​គ្រប់​ជ្រុងជ្រោយ​នៃ​​ឯកសារ​នយោបាយ​ចំនួន​៤​រវាង​ប្រទេស​ចិន​និង​ជប៉ុន ដោះស្រាយ​ដោយ​សមរម្យ​នូវ​បញ្ហា​រសើប​សំខាន់​ ដូច​ជា​បញ្ហា​ប្រវត្តិសាស្ត្រ​ជា​ដើម​ ​បង្កើន​ការ​ជឿទុកចិត្ត​ផ្នែក​នយោបាយ​ទៅវិញទៅមក ​ធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក​កាន់​តែ​ស៊ីម្រៅ ​ពង្រីក​ការ​ផ្លាស់​ប្តូរ​ផ្នែក​វប្បធម៌មនុស្សជាតិ​ ​ដើម្បី​ខិតខំ​កសាង​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ជប៉ុន​ដែល​សមស្រប​នឹង​តម្រូវ​ការ​នៃ​យុគសម័យថ្មី។

ជា​ការ​ឆ្លើយ​តប​លោក​YoshihideSugaបាន​ថ្លែងថា​ ​ភាគី​ជប៉ុន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ប្រទេស​ចិន​ ​ចាត់​ទុកទំនាក់ទំនង​រវាង​ជប៉ុន​និង​ប្រទេស​ចិន​ជា​ទំនាក់ទំនងទ្វេភាគី​ដ៏​សំខាន់​បំផុត​។​ខ្ញុំ​រំពឹង​ថា អាច​បន្តរក្សា​ការ​ប្រាស្រ័យទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​លោក​ ​​ខិតខំប្រឹងប្រែង​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ​ធ្វើ​ឱ្យ​ការ​ផ្លាស់ប្តូរ​ផ្នែក​វប្បធម៌មនុស្សជាតិ​កាន់តែ​ស៊ីជម្រៅ ​ដើម្បីជំរុញ​ទំនាក់ទំនង​រវាង​ជប៉ុន​និង​ចិន​ឱ្យ​​ឡើង​ដល់​កម្រិត​ថ្មី​ថែម​ទៀត​៕

 

អ្នកបកប្រែ:Liu Yan