ក្រសួងពាណិជ្ជកម្មចិន ៖ តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានក្លាយទៅជាតំបន់ពាណិជ្ជកម្មសេរីមួយក្នុងចំណោមតំបន់ពាណិជ្ជកម្មសេរីដែលប្រកបដោយកម្លាំងរស់រវើកបំផុតលើពិភពលោក

2020-09-28 16:22:25 |ប្រភព:CRI

ថ្ងៃទី ២៧ ខែកញ្ញា មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បានថ្លែងថា​ តំបន់​ពាណិជ្ជកម្មសេរី​ចិន​-​អាស៊ានបាន​ក្លាយ​ទៅជា​តំបន់​ពាណិជ្ជកម្ម​សេរីមួយ​​ក្នុង​ចំណោម​តំបន់​ពាណិជ្ជកម្ម​សេរី​​​ដែល​ប្រកបដោយ​កម្លាំង​រស់រវើក​បំផុត​លើ​ពិភពលោក​។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​ដែល​បាន​បើកធ្វើ​នៅ​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សាកិច្ចការ​រដ្ឋ​ចិន​ លោក​Li Chenggang ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​​​លើក​ឡើងថា ឆ្នាំ​ ២០២០ នេះជា​ខួប ១០ ឆ្នាំ​​នៃ​ការ​បង្កើត​តំបន់​ពាណិជ្ជកម្មសេរី​ចិន​-​អាស៊ាន​ ក្នុង​អំឡុង​ពេល ១០ ឆ្នាំកន្លង​ទៅនេះ បាន​ជំរុញ​តំបន់​ពាណិជ្ជកម្ម​សេរី​មួយ​នេះ​​ប្រកប​ដោយ​ប្រសិទ្ធភាពនូវ​សេរីភាព​និងកិច្ចសម្រួល​​ការវិនិយោគ​និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេសចិននិង​អាស៊ាន​បាន​ឈាន​ចូល​រយៈកាល​មាស​​ ​ទំហំ​ពាណិជ្ជកម្ម​​ទ្វេភាគី​បាន​កើនឡើង​ពី​ ២៩២៨០០លានដុល្លារអាមេរិក​ក្នុង​ឆ្នាំ ២០១០ ដល់​ ៦៤១៥០០លានដុល្លារអាមេរិក​នៅឆ្នាំ ២០១៩ ។

លោក​​Li Chenggang បាន​ថ្លែង​ទៀតថា ប្រទេសចិននឹង​បន្ត​រួម​សហការ​ជា​មួយ​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​«សេចក្តី​ថ្លែងការណ៍​រួមស្តីពី​ការ​ទប់ទល់នឹង​ជំងឺ​កូវីដ ១៩ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​សេរី​រវាង​រដ្ឋមន្រ្តីសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​ប្រទេសចិន​និង​អាស៊ាន​​» បន្ត​អនុវត្តឱ្យ​បាន​ល្អ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ចិន​និង​អាស៊ាន​ ក្នុង​ន័យ​ធ្វើ​ឱ្យ​សហគ្រាសនិង​មហាជន​កាន់តែ​ច្រើន​ទទួល​បាន​ផលប្រយោជន៍ពី​កិច្ចសហប្រតិបត្តិការ​ផ្នែកទប់ទល់​នឹង​ជំងឺឆ្លង​និង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគីទាំងពីរ ក៏​ដូចជា​ធ្វើការ​ខិតខំប្រឹង​ប្រែងឱ្យ​​បានកាន់តែ​ច្រើន​ដើម្បី​ជំរុញកំណើន​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ក្នុង​តំបន់​និង​ស្តារ​សេដ្ឋកិច្ចក្នុង​តំបន់​ឡើង​វិញ​ផងដែរ ៕

 

អ្នកបកប្រែ:Zhai Qianqian