ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងជំរុញការអភិវឌ្ឍដោយបញ្ចេញឧស្ម័នកាបូនិកទាបរបស់ប្រទេសចិនទទួលបានសមិទ្ធផលយ៉ាងលេចធ្លោ

2020-09-28 16:23:54 |ប្រភព:CRI

អត្រា​បញ្ចេញ​ឧស្ម័ន​កាបូនិក​ធៀប​នឹង​​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ចិន​នៅ​ឆ្នាំ​២០១៩​បាន​ធ្លាក់​ចុះ​ចំនួន​១៨,២%​និង​៤៨,១%ដោយឡែក​ពី​គ្នា ​បើប្រៀបធៀប​នឹង​អត្រា​បញ្ចេញ​ឧស្ម័ន​កាបូនិក​នៅឆ្នាំ​២០១៥និង​២០០៥ ​ហើយ​លើស​ពី​គោលដៅ​ដែល​​បាន​សន្យា​អំពីការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​​ពី​៤០%ដល់​៤៥% ​ក្នុង​ឆ្នាំ​២០២០ ​ដោយ​បង្វិលស្ថានការណ៍​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​ឱ្យ​មក​នៅ​កម្រិត​ទាប​បង្គួរ​។

ថ្ងៃទី​២៧ ខែកញ្ញា ​ក្រសួង​អេកូ​បរិស្ថាន​ប្រទេស​ចិន​បាន​រៀបចំធ្វើ​បទបង្ហាញ​អំពី​​គោលនយោបាយ​ស្តីពី​ការ​ទប់ទល់​យ៉ាង​សកម្ម​នូវ​បម្រែបម្រួល​អាកាសធាតុ​។​លោក​LiGao​ប្រធាន​នាយកដ្ឋាន​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​​នៃ​ក្រសួង​អេកូបរិស្ថាន​ចិន​បាន​ឧទ្ទេសនាម​ថា​ ​ចាប់​ពី​ការ​ដាក់​ចេញ​ផែនការ​៥​ឆ្នាំ​ទី​១២​មក​​ ប្រទេស​ចិន​បាន​រៀប​បញ្ចូល​ការ​កាត់​បន្ថយ​​​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​នៃ​ផលិតផល​ក្នុង​ស្រុក​​សរុប​ទៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​​៥​ឆ្នាំ​ជា​សន្ទស្សន៍​ជា​កំហិត​​ ​ព្រម​និង​ចាត់​ទុក​គោលដៅ​ទូទាំង​ប្រទេស​ចិន​ឱ្យ​អនុវត្ត​និង​វាយតម្លៃ​តាម​តំបន់​នានា​៕

 

អ្នកបកប្រែ:Liu Yan