លោកស៊ីជីនភីងប្រធាន​រដ្ឋ​ចិន​ព្រម​និង​លោកRaulCastroលេខាធិការទីមួយនៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តគុយបា ​និង​លោក​DiazCanel​ប្រធាន​រដ្ឋ​គុយបា​ផ្ញើសារ​លិខិត​ទៅវិញទៅមកដើម្បី​អបអរ​ការបង្កើត​ទំនាក់​ទំនង​ការទូតរវាង​ចិន​និង​គុយបាគម្រប់​៦០ឆ្នាំ

2020-09-28 16:27:49 |ប្រភព:CRI

នៅ​ថ្ងៃ​ទី​២៨ខែ​កញ្ញា ​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយសនិ្ត​ចិន​ ​និង​ជា​ប្រធាន​រដ្ឋ​ចិន​ ​​បាន​ផ្ញើសារ​លិខិត​​ទៅវិញទៅមក​ជា​មួយ​​លោកRaulCastroលេខាធិការទីមួយនៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តគុយបា ​និង​លោក​DiazCanel​ប្រធាន​រដ្ឋ​គុយបាដើម្បី​អបអរសាទរ​ខួប​ទី​៦០​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។

ថ្លែង​ក្នុង​សារលិខិត​ ​លោក​ស៊ីជីនភីងបាន​លើកឡើង​ថា ​ប្រទេស​គុយបា​ជា​ប្រទេស​អាមេរិកឡាទីនទី​មួយ​ដែល​បាន​បង្កើត​ទំនាក់ទំនង​ការ​ទូត​ជា​មួយ​ប្រទេស​ចិន​។​រយៈពេល​៦០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការ​ទូត​មក ​ទំនាក់ទំនង​រវាង​ចិន​និង​គុយបា​បានពុះពារ​បម្រែបម្រួល​នៃ​ស្ថានការណ៍​អន្តរជាតិ ​ដែល​កាន់តែ​មាន​ភាព​រឹងមាំ។ទំនុកចិត្ត​ផ្នែក​នយោបាយ​រវាង​ចិន​និង​គុយបា​កាន់តែ​ស៊ីជម្រៅដោយ​ឥតឈប់ឈរ ​ហើយ​ទទួល​បាន​ផល​ជា​ផ្លែផ្កា​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង។ប្រទេស​ទាំង​ពីរ​រួមសុខរួម​ទុក្ខ ​ជួយ​​គាំទ្រ​គ្នា​ទៅវិញទៅមក ​ដែល​បាន​ពួតដៃ​គ្នា​ក្នុង​ការ​បង្ការ​និង​គ្រប់គ្រង​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ​មិត្ត​ភាព​ជា​ប្រពៃណី​របស់​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​លើក​កម្ពស់​ម្តង​ទៀត។ខ្ញុំ​ថែរក្សា​ថ្នាក់ថ្នម​ក្រៃលែង​ចំពោះ​ទំនាក់ទំនងមេត្រីភាព​ដ៏​ពិសេស​រវាង​ចិននិង​គុយបា ​ហើយ​រីករាយ​រក្សា​ការប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាងជិតស្និទ្ធ​ជា​មួយ​ភាគីគុយបា​ ​ចាត់ទុក​ខួប​ទី​៦០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​ជា​ឱកាស​ ​ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​ចិន​និង​គុយបា​ទៅ​ជា​មិត្តភក្តិ​ល្អ ​សមមិត្ត​ល្អ​និង​បងប្អូន​ល្អជា​រៀងរហូត។

លោកRaulCastroលេខាធិការទីមួយនៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តគុយបា​បាន​ថ្លែង​ក្នុង​សារលិខិត​ថា ​ភាគីគុយបា​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​យ៉ាង​មុតមាំ​របស់​ប្រទេសចិន ​ហើយ​ក៏​ជឿជាក់​ថា ​មិត្ត​ភាព​រវាង​​គុយបា​និង​ចិន​ដែល​បាន​ឆ្លងកាត់រយៈពេល​​៦០ឆ្នាំ​មុខ​ជា​នឹង​ត្រូវ​បន្តថែ​រក្សា​និងកាន់តែ​រឹងមាំ​នៅ​គ្រប់​ជំនាន់ក្រោយៗ​ទៀត​ជា​ពុំខាន។

 

អ្នកបកប្រែ:Ma Xiaoqing