ប្រព័ន្ធសារព័ត៌មានយកចិត្តទុកដាក់លើ“បឹងមួយនិងភ្នំមួយ”នៅទីក្រុងឆេងចាំង

2020-09-30 18:40:56 |ប្រភព:yunnangateway

ប៉ុន្មានឆ្នាំនេះ  ទីក្រុងឆេងចាំងខេត្តយូណានបានទទួលសមិទ្ធផលដ៏លេចធ្លោលើផ្នែកដូចជាការសាងសង់អេកូបរិស្ថាន  ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ការផ្លាស់ប្តូរនិងលើកកម្ពស់ឧស្សាហកម្ម  ការគ្រប់គ្រងសង្គមជាដើម។ នាថ្ងៃទី២៦ ខែកញ្ញា  អ្នកសារព័ត៌មានចំនួន៥១រូបដែលមកពីប្រព័ន្ធសារព័ត៌មានសំខាន់ដូចជាសារព័ត៌មានប្រជាជនដេលី  ជឺចាំងដេលីនិងយូណានដេលីជាដើម  បានជួបជុំនៅតំបន់បឹងហ្វូសៀននៃទីក្រុងឆេងចាំងខេត្តយូណាន។

ទីក្រុងឆេងចាំងមានឧត្តមានុភាពលើធនធានដ៏លេចធ្លោ  ក្នុងទីក្រុងនេះមានធនធាន“បឹងមួយភ្នំមួយ”ថ្នាក់សាកលលោក  បឹងទឹកសាបប្រភេទទឹកជ្រៅដែលមានចំនួនស្តុកទឹកយ៉ាងធំបំផុតគឺបឹងហ្វូសៀន  និងមានបេតិកភ័ណ្ឌធម្មជាតិសាកលប្រភេទថ្មផូសីលលើកដំបូងនៃប្រទេសចិនគឺភ្នំម៉ាវធៀនសាន។ រ​យៈពេលយ៉ាងយូរមកនេះ ទីក្រុងឆេងចាំងប្រកាន់ខ្ជាប់នូវការការពារប្រព័ន្ធអេកូឡូស៊ីរបស់បឹងហ្វូសៀននិងភ្នំម៉ាវធៀនសានពួកគេបង្ហាញថា។

អ្នកសារព័ត៌មានបានដើរទស្សនា  ពួកគេបង្ហាញថាឆ្លងកាត់ការស្វែងយល់ស៊ីជម្រៅទើបដឹងថាការការពារបឹងហ្វូសៀនមិនងាយស្រួលទេ  ប្រជាជននៅទីនោះបានធ្វើការខិតខំប្រឹងប្រែងដាំព្រៃឈើការគ្រប់គ្រងការបំពុលជុំវិញបឹង  ថែមទាំងផ្លាស់ប្តូរលំនៅដ្ឋានដើម្បីការពារអេកូ-បរិស្ថាន ។ ទីក្រុងឆេងចាំងការពារបឹងហ្វូសៀដូចការពារកែវភ្នែក  ដោយយកការសាងសង់ទីក្រុងអេកូឡូស៊ីដែលប្រមូលផ្តុំនូវការថែទាំសុខភាពថ្នាក់ខ្ពស់សម្រាប់មនុស្សចាស់  កិច្ចប្រជុំនិងការតាំងពិព័រណ៍  ការហាត់កីឡា និងទេសចរណ៍កសិកម្មដោយពឹងផ្អែកធនធានប្រព័ន្ធអេកូឡូស៊ីលក្ខណៈពិសេស៕
បកប្រែដោយលីហ្សា