នាថ្ងៃទី២៧ខែកញ្ញាយោងតាមដំណឹងពីមូលនិធិសប្បុរសធម៌ JACK MA បានឱ្យដឹងថា លោកJack Ma បានស្នើថវិកា១០០លានយ័នចិន ឬ១៤.៦៨លានដុល្លារអាមេរិកដល់ខេត្តយូណានតាមរយៈមូលនិធិសប្បុរសធម៌ JACK MA ដើម្បីជម្រុញការអភិវឌ្ឍអប់រំនៅតាមជនបទជូនជនជាតិភាគតិចនៅខេត្តយូណាននិងលើកកម្ពស់នូវសមត្ថភាពគ្រូបង្រៀននៅតាមសាលាជនបទដល់ជនជាតិភាគតិច ដែលញ៉ាំងឱ្យសាលារៀននៅតាមជនបទធ្វើការច្របាច់បញ្ចូលគ្នា។
ខេត្តយូណានគឺជាខេត្តដែលមានជនជាតិភាគតិចនិងមណ្ឌលស្វយ័តឬស្រុកស្វយ័តជនជាតិភាគតិច្រើនបំផុតនៅក្នុងប្រទេសចិន ដែលមានជនជាតិភាគតិចចំនួន២៥និងស្រុកស្វយ័តចំនួន២៩។យោងតាមស្ថិតិបានបង្ហាញថា នៅក្នុងឆ្នាំ២០១៩និស្សិតជនជាតិភាគតិចក្នុងសាលារៀនមានចំនួន៤៧៤.៥៩ម៉ឺននាក់ដែលស្មើចំនួន១ភាគ៣ក្នុងចំណោមចំនួនសិស្សសរុបក្នុងសាលារៀនក្នុងខេត្តទាំងមូល៕
អ្នកសារព័ត៌មាន៖Liu Chang បកប្រែដោយ៖ លីហ្សា