ការកុម្ម៉ង់ម្ហូបដល់កន្លែងមានចំនួនជាង៤រយលាននាក់ សេដ្ឋកិច្ចកើតចេញពីមនុស្សខ្ចិលនៅ ចិនកំពុងកើនឡើង

2020-09-30 19:02:28 |ប្រភព:yunnangateway

យោងតាមរបាយការណ៍ស្ទង់មតិCNNIC ដែលជាមជ្ឈមណ្ឌលព័ត៌មានអ៊ីនធើណែតប្រទេសចិនគិតត្រឹមដល់ខែមិថុនាឆ្នាំ២០២០ចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតក្នុងការកុម្ម៉ង់អាហារមានចំនួន៤០៩លាននាក់  បើប្រៀបធៀបនឹងខែមីនាឆ្នាំ២០២០បានកើនឡើង១១.២៤លាននាក់ដែលស្មើនឹង៤៣.៥% នៃអ្នកប្រើប្រាស់អ៊ីនធើណេតទាំងអស់។  ក្នុងនោះ  ចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតកុម្ម៉ង់អាហារតាមទូរស័ព្ទបានកើនឡើងដល់៤០៧លាននាក់បើប្រៀបធៀបជាមួយខែមីនាឆ្នាំ២០២០បានកើនឡើង១០.៦៧លាននាក់ដែលស្មើនឹង៤៣.៧% នៃអ្នកប្រើប្រាស់អ៊ីនធើណេតតាមទូរស័ព្ទ។សេដ្ឋកិច្ចកើតចេញពីមនុស្សខ្ចិលនៅប្រទេសចិនកំពុងកើនឡើង៕

បកប្រែដោយលីហ្សា