កាលពីថ្ងៃទី៨ខែតុលា វេទិកាសង្គមឆ្នាំ២០២០នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកធ្វើនៅក្រុងហ្សឺណែវប្រទេសស្វ៊ីស។លោកChenZhigangអនុប្រធាន ការិយាល័យជួយលុបបំបាត់ភាពក្រីក្រនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើបទបង្ហាញតាមប្រព័ន្ធវីដេអូអំពីបទពិសោធន៍និងសមិទ្ធផលលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិន។
លោក Chen Zhigang បានថ្លែងថា បក្សកុម្មុយនិស្តចិននិងរដ្ឋាភិបាលចិនតែងតែតម្កល់សិទ្ធិរស់រានមានជីវិតនិងសិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនចិនក្នុងឋានៈចម្បង និងជំរុញការអភិវឌ្ឍសិទ្ធិមនុស្សតាមរយៈការលុបបំបាត់ភាពក្រីក្រជាប់រហូតមក។ហេដ្ឋារចនាសម្ព័ន្ធនិងកម្រិតសេវាកម្មសាធារណៈក្នុងតំបន់ក្រីក្របានត្រូវលើកកម្ពស់យ៉ាងច្រើន លក្ខខណ្ឌអភិវឌ្ឍន៍របស់ប្រជាជនក្រីក្រត្រូវបានធ្វើឱ្យល្អប្រសើរឡើងឥតឈប់ឈរ។ប្រព័ន្ធកាត់បន្ថយភាពក្រីក្រដែលមានលក្ខណៈពិសេសចិននិងបណ្តាញគោលនយោបាយស្តីពីការលុបបំបាត់ភាពក្រីក្រប្រកបដោយស្ថិរភាពត្រូវបានបង្កើតឡើងយ៉ាងពេញលេញ។
អ្នកបកប្រែ:Ma Xiaoqing