ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ លោកស្រីHua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានស្តីពីការដែលប្រទេសចិនចូលរួម “ផែនការអនុវត្តវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ”។
លោកស្រីHua Chunying បានលើកឡើងថា កាលពីថ្ងៃទី ៨ ខែតុលា ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហព័ន្ធវ៉ាក់សាំងនិងភាពស៊ាំនឹងរោគពិភពលោក ដោយបានចូលរួមជាផ្លូវការនូវ “ផែនការអនុវត្តវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ”។ នេះជាវិធានការសំខាន់មួយរបស់ប្រទេសចិនដែលប្រកាន់ខ្ជាប់ទស្សនៈសហគមន៍រួមវាសនាតែមួយខាងសុខាភិបាលរបស់មនុស្សជាតិ និងអនវុត្តតាមពាក្យសន្យារបស់ខ្លួនអំពីការជំរុញឱ្យវ៉ាក់សាំងទៅជាផលិតផលសាធារណៈជាសកលផងដែរ ។
គួររំលឹកថា ប្រទេសចិនបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ក្រោយពីបញ្ចប់ការសិក្សាស្រាវជ្រាវនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វ៉ាក់សាំងប្រឆាំងកូវីដ ១៩ របស់ចិននឹងត្រូវចាត់ទុកជាផលិតផលសាធារណៈជាសកលសម្រាប់ផ្គត់ផ្គង់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាអាទិភាព ។ ជាងនេះទៅទៀត ប្រទេសចិនក៏នឹងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការខាងវ៉ាក់សាំងជាមួយប្រទេសពាក់ព័ន្ធផងដែរ ។ ប្រទេសចិននឹងបន្តរួមជាមួយបណ្តាភាគីនានា ដើម្បីរួមចំណែករបស់ខ្លួនក្នុងការរួមប្រយុទ្ធប្រឆាំងជំងឺឆ្លង ការពារសុវតិ្ថភាពខាងអាយុជីវិតនិងសុខភាពរបស់ប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោក ៕
អ្នកបកប្រែ:Zhai Qianqian