លោកស៊ីជីនភីង​ជំរុញ​ការអភិវឌ្ឍ​និងបើកទូលាយ​នៃតំបន់សេដ្ឋកិច្ចពិសេស​ក្រុងXiamen

2020-10-09 16:56:26 |ប្រភព:CRI

ថ្ងៃទី ៧ ខែតុលាឆ្នាំនេះ ជាទិវារំលឹក​ខួប ៤០ ឆ្នាំ​នៃការបង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​ក្រុងXiamen​ប្រទេសចិន ។ នាថ្ងៃដដែល​ឆ្នាំ ១៩៨០ ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​បានអនុម័ត​ជាផ្លូវការ​ឱ្យ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​​លើទឹកដី​ទំហំ 2.5 គីឡូម៉ែត្រការេ​នៃសង្កាត់​Huli​ក្រុងXiamen ។ ដូច្នេះ ក្រុងXiamen​បានក្លាយជា​តំបន់ពិសេស​សេដ្ឋកិច្ចមួយ​ក្នុងចំណោម​​តំបន់​សេដ្ឋកិច្ចពិសេស ៤ ​ដែលបង្កើតឡើង​មុនគេ​នៅប្រទេសចិន ។

នាឆ្នាំ ១៩៨៥ ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​បានអនុម័តឱ្យ​ពង្រីក​ក្របខ័ណ្ឌ​នៃតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងXiamen​ដល់កោះ​ទាំងមូល ។ កាលពី​ខែមិថុនា​ឆ្នាំដដែល លោកស៊ីជីនភីង​អញ្ជើញ​ទៅបំពេញការងារ​នៅក្រុងXiamen​ពី​ខេត្តហឺប៉ី ។ លោកស៊ីជីនភីង​បានរំលឹកឡើងវិញ​ថា៖ កាលពីឆ្នាំ ១៩៨៥ ខ្ញុំមក​ធ្វើការ​នៅក្រុងXiamen កាលនោះមក​ធ្វើជា​អភិបាលក្រុងរង ថ្ងៃនោះចំជា​ថ្ងៃកំណើត​អាយុ ៣២ ឆ្នាំ​របស់ខ្ញុំ ។

ក្នុងនាមជា​អ្នកដឹកនាំ អ្នកត្រួសត្រាយ​និងស្ថាបនិក​តំបន់​សេដ្ឋកិច្ច​ពិសេសក្រុងXiamen​នៅរយៈកាលដំបូង លោកស៊ីជីនភីង​បាន​ជំរុញ​ការអនុវត្ត​កំណែទម្រង់​និង​ការបើកទូលាយ​មួយចំនួន៖

លោកបាន​ដឹកនាំ​ការគ្រោងធ្វើ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សង្គម​និងសេដ្ឋកិច្ច​ក្រុងXiamen​ពីឆ្នាំ១៩៨៥ -២០០០ បានចូលរូម​ការបង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ក្រុងXiamen បានជំរុញ​កំណែទម្រង់​ពន្ធដារ និងបាន​ជំរុញ​កំណែទម្រង់​ស្ថាប័ន ល។ល

នាខែមិថុនាឆ្នាំ ១៩៨៦ លោកស៊ីជីនភីង​ធ្លាប់​ថ្លែងថា ក្រុងXiamen មានន័យថា​ខ្លោងទ្វារ​នៃអគារខ្ពស់ យើងក៏អាច​យល់ថា ជាទ្វា​នៃការបើកទូលាយ សង្ឃឹមថា​នឹងកសាង​ទ្វា​នៃការបើកទូលាយ​នេះ​ឱ្យបាន​កាន់តែលឿន​និង​កាន់តែ​ល្អប្រសើរ ។

កំណែទំ្រង់​និងការបើកទូលាយ​នៃប្រទេសចិន​បាន​ដំណើរការ​ជាង ៤០ ឆ្នាំហើយ យើងត្រូវតែ​ប្រកាន់ខ្ជាប់​ការមិនផ្លាស់ប្តូរ​ទិសដៅ ដើរលើ​ផ្លូវ​ត្រឹមត្រូវ​និង​មិនបន្ថយ​កម្លាំង ដើម្បីជំរុញឱ្យ​កំណែទម្រង់​និង​ការបើកទូលាយ​ក្នុងយុគសម័យថ្មី​កាន់តែ​នឹងនរ​និង​វែងឆ្ងាយ ៕

 

អ្នកបកប្រែ:Kong Siqi